ចរាចរណ៍
ក្រៅពីទេសចរណ៍គ្រួសារ ថ្ងៃសម្រាកបុណ្យភ្ជុំនេះ អាចនឹងមានទេសចរដល់ជាងកន្លះលាននាក់
លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែតុលានេះថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា មានចំនួនជាង ១១ម៉ឺននាក់ ហើយចំពោះឱកាសបុណ្យភ្ជុំ៣ថ្ងៃចាប់ពីស្អែកនេះ ភ្ញៀវទេសចរណ៍អាចនឹងកើនទៅកន្លះលាននាក់ តាមទីតាំងទេសចរណ៍។

លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍ថា៖ “តាមការណែនាំ បុណ្យភ្ជុំនេះគឺឈប់រយៈពេល៣ថ្ងៃ ហើយកន្លែងខ្លះអាចឈាន៤ថ្ងៃ គឺឈប់ថែមថ្ងៃសុក្រមួយថ្ងៃទៀត និងភ្ជាប់ដល់ថ្ងៃសៅរ៍អាទិត្យតែម្ដង។ អ៊ីចឹងបុណ្យភ្ជុំ៣ថ្ងៃហ្នឹងតាមប្រពៃណី ប្រជាពលរដ្ឋនឹងទៅតាមគោលដៅ ជាលក្ខណៈគ្រួសារ ហើយមុននឹងពួកគាត់ចេញដំណើរ នឹងមានការប្រយ័ត្នប្រយែង ការពារខ្លួន និងដឹងថាខ្លួនឯងគ្មានបញ្ហាអាការៈសង្ស័យ ឯគ្រួសារម្ខាងទៀតនៅស្រុកកំណើតជាដើមនោះក៏គ្មានបញ្ហា ទើបទៅជួបគ្នា”។
លោកមានប្រសាសន៍បន្តថា៖ “បើតាមការវាយតម្លៃប្រចាំសប្ដាហ៍មុននេះ យើងទទួលបានភ្ញៀវទេសចរ ជាង១១ម៉ឺននាក់ ដូចនេះយើងសង្ឃឹមថា ប្រសិនគោលដៅពួកគាត់រៀបចំបានល្អ យើងអាចទទួលបានខ្ទង់ ៣០ម៉ឺន ទៅកន្លះលាននាក់ ដែលវាអាចប្រែប្រួលថែមទៀតតាមការណ៍ជាក់”។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ខាងលើបានលើកឡើងថា ប៉ុន្តែទូទាំងប្រទេសក៏នៅមានគោលដៅទេសចរណ៍មួយចំនួនផងដែរ ដែលជាតួលេខមិនអាចវាយតម្លៃឃើញ គឺជាទេសចរណ៍លក្ខណៈគ្រួសារ មានន័យថាថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋអាចទៅលេងគ្រួសារនៅស្រុកកំណើត តែមិនបានទៅលេខគោលដៅទេសចរណ៍ ដែលខាងទីតាំងទេសចរណ៍អត់អាចចុះតួលេខបាន។
លោក ថោង រដ្ឋសក្ដិ បញ្ជាក់ទៀតថា៖ “អ៊ចឹងទេសចរណ៍ដែលមិនអាចស្រង់បានតាមតំបន់ទេសចរណ៍ហ្នឹងហៅថា ទេសចរណ៍លក្ខណៈគ្រួសារ ដូចជាទៅវត្ត ទៅលេងអ៊ំពូមាមីង ទៅលេងស្រុកកំណើតអីអ៊ីចឹងទៅ។ ហើយគាត់ក៏ចាយក្នុងហ្នឹងដែរ គឺមានការហូបចុក ទិញបន្លែត្រីសាច់ជាដើមហ្នឹង ព្រោះបុណ្យភ្ជុំបិណ្យជាបុណ្យធំសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានការជួបជុំគ្រួសារ ធ្វើបុណ្យឧទ្ទិសកុសលជូនដូនតា មិនមែនដូចបុណ្យចូលឆ្នាំសាកលទេ”។
លោកមានប្រសាន៍បន្ថែមថា៖ “អ៊ីចឹងតួលេខ ១៥ម៉ឺននាក់ហ្នឹង ជាតួលេខយើងអាចរកឃើញនៅតាមតំបន់ និងទីរមណីដ្ឋានទេសចរណ៍ ប៉ុន្តែតួលេខយើងរាប់អត់បាន គឺបង្កប់ក្នុងទេសចរណ៍គ្រួសារហ្នឹងហើយ”។

គួរបញ្ជាក់ថា ក្នុងឱកាសបុណភ្ជុំបិណ្ឌប្រពៃណីជាតិ នាពេលខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ក្រសួងទេសចរណ៍សូមធ្វើការណែនាំម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍នៅតាមគោលដៅទេសចណ៍ក្នុងព្រះរាជាណាចក្រទាំងអស់ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវ និងសូមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានអំពាវនាវសូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ និងចូលរួមជ្រើសរើស និងប្រើប្រាស់ទីតាំងសេវាកម្មស្នាក់នៅទេសចរណ៍ណា ដែលមានបញ្ជាក់ពីវិធានសុវត្ថិភាពទេសចរណ៍៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


