ជីវិតកម្សាន្ដ
បទ“Are you ok?” របស់កម្ពុជា ចេញ trailers ភ្លាមផ្ទុះពេញTik Tok ផ្អើលពិភពលោក
ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែងវីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្មGalaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀតcopyយកទៅផុសតផង។
Galaxy Navatra ទើបតែបញ្ចប់ការថតMV “are you ok?” ដោយការថតនោះ តាមប្រភពច្បាស់ការបានឲ្យដឹងថា ផលិតបានសម្រុកថតមួយយប់ទល់ភ្លឺ ជាមួយនឹងកាមេរ៉ាទំនើបៗទើបកុម្ម៉ង់ពីក្រៅប្រទេស ដោយការថតនោះទៀតសោត បានប្រើពេលតែ១ថ្ងៃប៉ុណ្ណោះដោយក្រុមការងារជំនាញ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MVនឹងចេញឆាប់ៗនេះតែម្ដង។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា “are you ok?” ខាងលើ ច្រៀងដោយកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់ កំពុងតែមានប្រជាប្រិយភាព។
អ្នកលេងTik Tok លើពិភពលោក ដំបូងឡើយ គិតថា បទTik Tok បទ“are you ok?” គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូនេស៊ី ឬ ថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្មGalaxy Navatra ប្រលែង វីដេអូ trailers បទ“are you ok?” ភ្លាម ទើបពួកគេ ដឹងថា ជាបទចម្រៀងរបស់កម្ពុជា។

គិតមកដល់ពេលនេះ បទ”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថា បទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្ល្លូកទឹកភ្លូកដីបែបនេះនោះឡើយ។
សូមបញ្ជាក់ផងដែរថា Galaxy Navatra បានសម្រេចចិត្តទិញសិទ្ធិពីម្ចាស់សំឡេងនៃពាក្យ “are you ok?” នេះ ក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំឡេងនោះ មានលទ្ធភាពយកប្រាក់នោះទៅប្រកបរបររកស៊ី ឬអាចសង់ផ្ទះបានសមល្មមនឹងរស់នៅបាន។


ជាមានការគាំទ្រ រួមជាមួយការបញ្ចេញមតិ របស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការ ច្បាស់ជាទទួលបានគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាក់ជាមិនខាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



