ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ
ទីភ្នាក់ងារអាកាសធាតុរបស់កូរ៉េខាងត្បូងបាននិយាយថា សីតុណ្ហភាពនៅទីក្រុងសេអ៊ូលបានធ្លាក់ចុះយ៉ាងខ្លាំងដល់ជិត ១ អង្សាសេនៅថ្ងៃអាទិត្យនេះ ហើយជាពេលត្រជាក់បំផុតសម្រាប់ពាក់កណ្តាលខែតុលា ក្នុងរយៈពេល ៦៤ ឆ្នាំ ។

យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឲ្យដឹងថា សីតុណ្ហភាពទាបបំផុតនៅពេលព្រឹកក្នុងទីក្រុងសេអ៊ូលបានចុះដល់ ១.៣ អង្សាសេ ពោលជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៩៥៧ នៅពេលដែលសីតុណ្ហភាពធ្លាក់ដល់ដក ០.៤ អង្សាសេ ។

ចំណែកតំបន់ខ្លះនៃទីក្រុងស៊េអូល សីតុណ្ហភាពបានធ្លាក់ចុះដល់ក្រោមសូន្យ ហើយការធ្លាក់ដុំទឹកកកលើកដំបូងនៃរដូវរងារ ត្រូវបានគេឃើញនៅក្នុងទីក្រុង ពោលគឺលឿនជាងរដូវមុនៗរយៈពេល ១៧ ថ្ងៃ ។

ទន្ទឹមនោះ អាកាសធាតុត្រជាក់ក៏បានប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃប្រទេសផងដែរ ដោយសីតុណ្ហភាពជាមធ្យមទូទាំងប្រទេសធ្លាក់ចុះជាង ១០ អង្សាសេកាលពីប៉ុន្មានថ្ងៃមុន ។

ទីភ្នាក់ងារខាងលើបាននិយាយទៀតថា សីតុណ្ហភាពនៅលើភ្នំ Seorak ក្នុងខេត្ត Gangwon បានធ្លាក់ចុះដល់ដក ៩.៣ អង្សាសេនៅព្រឹកព្រលឹម ហើយព្រំប្រទល់ទីក្រុង Yeoncheon បានឃើញការធ្លាក់ចុះសីតុណ្ហភាពដល់ដក ៣.៩ អង្សាសេ ។

យោងតាមទីភ្នាក់ងារនេះបានឲ្យដឹងថា ការធ្លាក់សីតុណ្ហភាពចុះយ៉ាងខ្លាំងនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់សប្តាហ៍ក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


