ព័ត៌មានជាតិ
បញ្ជាក់ពីក្រសួងសុខាភិបាល ស្ត្រីមានផ្ទៃពោះអាចចាក់វ៉ាក់សាំងកូវីដបាន
ការសិក្សាមិនទាន់រកឃើញមានវិបត្តិណាមួយប៉ះពាល់ទារកក្នុងផ្ទៃនោះទេ នៅពេលទទួលការចាក់វ៉ាក់សាំងកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ស្ត្រីត្រៀមយកបុត្រ អាចចាក់វ៉ាក់សាំងបាន និងមិនមានប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ តែផ្ទុយទៅវិញអាចបង្កើត អង់ទីករការពារថែមទៀតផង។

លោកជំទាវបញ្ជាក់ថា មកដល់ពេលនេះការសិក្សាបែបវិទ្យាសាស្ត្រ មិនទាន់រកឃើញមានវិបត្តិឬបង្កផលអាក្រក់ណាមួយដល់ទារកក្នុងផ្ទៃនោះទេ។ ផ្ទុយទៅវិញការសិក្សារកឃើញថា ស្រ្តីដែលមានផ្ទៃពោះដែលចាក់វ៉ាក់សាំងកូវីដ មានកងការពារឬអង់ទីកររហូតដល់ទងសុកទារកក្នុងផ្ទៃ។
ដោយសារបែបនេះ អ្នកវិទ្យាសាស្រ្តកំពុងជំរុញការសិក្សាមួយទៀត តើអង្គទីករដែលបង្កើតឡើងដោយសរីរាង្គរបស់ម្តាយអាចទៅការពារទារកនៅពេលកើតដែរឬទេ។
លោកជំទាវបានជំរុញឲ្យស្រ្តីមានផ្ទៃពោះទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដើម្បីបង្កើតកងការពារទាំងម្តាយ និងកូននៅក្នុងផ្ទៃ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន