ព័ត៌មានជាតិ
លោក ម៉ៅ ធនិន សន្យារៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅផ្សារកំពង់ត្រាច ដើម្បីបញ្ចៀសការជន់លិចនិងក្លិនស្អុយ
កំពត ៖ ក្រោយពីបានទទួលនូវសំណូមពរ និងមើលឃើញផ្ទាល់នូវតម្រូវការចាំបាច់សម្រាប់អាជីវករលក់ដូរក្នុងផ្សារកំពង់ត្រាច ដោយសារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញពីផ្សារ ដែលមានការកកស្ទះយូរឆ្នាំមកហើយនោះ លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានសន្យាថានឹងរៀបចំស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងរៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យបានល្អ រក្សាបាននូវអនាម័យស្អាត បញ្ចៀសការជន់លិចពេលមានភ្លៀង ឬក្លិនស្អុយ ដូចមុនទៀតទេ។

បន្ទាប់ពីបានចុះទៅធ្វើវេទិកាដោះស្រាយជម្លោះដីត្រពាំងបបុស ជូនប្រជាពលរដ្ឋនៅថ្ងៃទី២៨ ខែ ដដែលនោះ លោកម៉ៅ ធនិន អភិបាលខេត្តកំពតបានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារកំពង់ត្រាច ស្ថិតស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទទួលយកនូវសំណូមពរ និងបញ្ហាផ្សេងៗរបស់អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ។

ក្នុងដំណើរនៃការចុះពិនិត្យ និងសំណេះសំណាលនេះ អាជីវករជាអ្នកលក់ដូរ និងប្រជាពលរដ្ឋជាច្រើន បានលើកជាសំណើដល់លោកអភិបាលខេត្ត ឱ្យជួយសម្រួល និងធ្វើការស្តារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងផ្សារ ដែលបានកកស្ទះបង្កឲ្យមានក្លិនស្អុយ ហើយពេលភ្លៀងមកម្តងៗមានការជន់លិចផ្សារដែលធ្វើឱ្យអាជីវករពិបាកក្នុងការលក់ដូរ។

អាជីវករ និងប្រជាពលរដ្ឋបានបញ្ជាក់ថា លូបង្ហូរទឹកកខ្វក់ក្នុងផ្សារនេះ គឺមានការកកស្ទះយូរឆ្នាំមកហើយ ហើយប្រធានផ្សារកំពង់ត្រាចនេះ មិនសូវមានការយកចិត្តទុកដាក់ក្នុងការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់អនាម័យ ដោយកង្វះខាតការគ្រប់គ្រងកាកសំណល់ ដែលបណ្តាលឱ្យមានការកកស្ទះប្រព័ន្ធលូ។

លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលយកនូវសំណូមពររបស់អាជីវករ និងប្រជាពលរដ្ឋ ដោយផ្តល់ជូននូវថវិកាសម្រាប់ស្តារប្រព័ន្ធលូ ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយ និងជន់លិចពេលមានភ្លៀងម្តងៗ។ ហើយលោកអភិបាលខេត្ត បានជំរុញដល់ប្រធានផ្សារកំពង់ត្រាច ត្រូវរៀបចំឱ្យបានឆាប់បំផុតក្នុងការស្តារប្រព័ន្ធលូនេះ។ ជាមួយគ្នានេះ ប្រធានផ្សារកំពង់ត្រាច ក៏បានសន្យាថា ដំណើរការស្តារប្រព័ន្ធលូ នឹងចាប់ធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ៕
ដោយ ៖ សេង ណារិទ្ធ











-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


