ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ កំពុងថែទាំ និងជួសជុលផ្លូវថ្នល់ជាប្រចាំ
សកម្មភាពនៃការថែទាំប្រចាំ និងជួសជុលផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងបន្តធ្វើយ៉ាងសកម្មទៅតាមការណែនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

ជាក់ស្តែងថ្ងៃទី ០២ វិច្ឆិកា២០២១នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើសកម្មភាពការងារថែទាំជាប្រចាំ និងជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារ ដោយកាត់ស្មៅលើចិញ្ចើមផ្លូវជាតិដោយម៉ាស៊ីនស្វ័យប្រវត្តិផងដែរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី ០២ វិច្ឆិកា២០២១នេះក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពការងារថែទាំជាប្រចាំ និងជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារ ក្នុងនោះរួមមាន៖

១. ការងារកាត់ស្មៅលើចិញ្ចើមផ្លូវជាតិលេខ ៩៥ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ប្រវែង ៦២,៦ គីឡូម៉ែត្រ ស្ថិតក្នុងស្រុករវៀង និងស្រុកឆែប ខេត្តព្រះវិហារ។
២. ការងារថែទាំផ្លូវជាតិលេខ ៩៤ (ក្រាលដីល្បាយថ្ម) ប្រវែង ៥៤,៩ គីឡូម៉ែត្រ ចាប់ពីស្រុកឆែប ដល់ឃុំកំពង់ស្រឡៅ១ ថ្ងៃនេះនៅតែបន្តកៀរសម្រួល បានប្រវែង ២៥,០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

៣. ការងារថែទាំផ្លូវជាតិលេខ ៩ ថ្ងៃនេះបន្តស្រោចកៅស៊ូ សៀលស្នាមប្រេះ ត្រង់ចន្លោះ គីឡូម៉ែត្រ 565+200 ដល់គ.ម 576+350 ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
៤. ការងារជួសជុលផ្លូវជាតិលេខ ៩៥ប្រវែង៣៥០០ម៉ែត្រ ចាប់ពី គីឡូម៉ែត្រ 30+200 ដល់ គីឡូម៉ែត្រ33+700 ថ្ងៃនេះបន្តធ្វើចិញ្ចើមផ្លូវសម្រេចបាន ១០០% តាមផែនការ៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


