សុខភាព
ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា
ជាធម្មតាស្រ្តីជាច្រើនគិតថា ទ្វារមាសមានក្លិនគឺដូចគ្នាទាំងអស់ ប៉ុន្តែលោក ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ក្លិនទ្វារមាសមានផ្សេងៗគ្នា ដែលទាំងនោះក៏អាចបញ្ជាក់ពីស្ថានភាពជំងឺទៀត។

១- ក្លិនលោហធាតុច្រែះ
ក្លិនដែលចេញពីទ្វារមាសក្រោយពេលមានរដូវ ឬក្រោយពេលរួមភេទជាមួយការបញ្ចេញទឹកកាមទៅខាងក្នុង គឺជាបាតុភូតធម្មតាទាំងស្រុង។ វាបណ្ដាលមកពីការផ្លាស់ប្ដូរ pH នៅខាងក្នុងទ្វារមាសហើយជាធម្មតាវានឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើវានៅតែបន្តកើតមាន ឬមានរោគសញ្ញាផ្សេងទៀតសូមសាកសួរគ្រូពេទ្យ។
២- ក្លិនត្រីប្រឡាក់
ប្រភេទបែបនេះជះក្លិនខ្លាំង និងគួរឲ្យរំខានណាស់ ក្លិននេះគឺជាសញ្ញាដែលអ្នកទទួលរងពីជំងឺទ្វារមាស ការឆ្លងបាក់តេរីបណ្ដាលមកពីអតុល្យភាព Flora ដែលមាននៅក្នុងទ្វារមាស។ វាអាចជាសញ្ញានៃជំងឺ trichomoniasis ដែលជាជំងឺកាមរោគ។ ជាទូទៅក្លិនមិនល្អនេះត្រូវបានអមដោយការហូរទឹករម្អិលពណ៌ស ឬពណ៌ប្រផេះហើយបាត់ទៅវិញបន្ទាប់ពីការព្យាបាលការឆ្លងមេរោគជាមួយនឹងថ្នាំអង់ទីប៊ីយោទិច។ ដូច្នេះវាចាំបាច់ក្នុងការពិគ្រោះយោបល់រោគស្ត្រីភ្លាមៗនៅពេលវាលេចឡើង។
៣- ក្លិនឆួលដូចមេនំប៉ាវ
ក្លិនឆួលខ្លាំង និងគួរឲ្យធុញទ្រាន់នេះ ច្រើនតែបណ្ដាលមកពីបែកញើសច្រើនពេក។ ដូច្នេះប្រសិនបើយើងឧស្សាហ៍ស្លៀកសម្លៀកបំពាក់តឹង ឬខោទ្រនាប់ធ្វើពីសម្ភារៈសំយោគដែលធ្វើឲ្យរំខានដល់ស្បែក ដូច្នេះវានឹងបែកញើសខ្លាំង យើងគួរតែផ្លាស់ប្ដូរទម្លាប់ស្លៀកពាក់បែបនោះចេញ។ ជ្រើសរើសសម្លៀកបំពាក់ដែលរលុង អាចឲ្យស្បែកមានខ្យល់ចេញចូល ហើយជ្រើសរើសខោអាវកប្បាសដែលស្រូបយកញើស។

៤- ក្លិនផ្អូម
ថ្វីដ្បិតតែមិនសូវមាន ហើយមិនសូវខ្លាំងដូចក្លិនមុនៗ តែក្លិននេះជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាប្រាប់ពីការឆ្លងមេរោគផ្សិត។ ជារឿយៗវាត្រូវបានអមដោយការហូរទឹករម្អិលពណ៌សក្រាស់ និងរមាស់ខ្លាំង។ ដូច្នេះយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗនៅពេលរោគសញ្ញាទាំងនេះលេចឡើង។
៥- ក្លិនរលួយ
ប្រសិនបើទ្វារមាសរបស់យើងមានក្លិនស្អុយរលួយសូមកុំរង់ចាំយូរ ត្រូវតែទៅជួបគ្រូពេទ្យព្រោះអាចជាសញ្ញាមួយដែលកើតឡើងដោយសម្លីអនាម័យ ឬរបស់មិនល្អនៅក្នុងទ្វារមាសរលួយ ត្រូវបានទុកចោលនៅខាងក្នុងសរីរាង្គ។ ការត្រួតពិនិត្យជាមួយគ្រូពេទ្យ ត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីដកយកវត្ថុនោះចេញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


