ព័ត៌មានអន្ដរជាតិ
នៅ APEC ប្រធានាធិបតីចិនព្រមានមិនត្រូវឲ្យភាពតានតឹងសង្គ្រាមត្រជាក់ត្រឡប់មកវិញ
តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនត្រូវវិលត្រឡប់ទៅកាន់ភាពតានតឹងនៃសម័យកាលសង្គ្រាមត្រជាកបានទេ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលជំនួបដ៏កម្រជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលរំពឹងធ្វើសប្តាហ៍ក្រោយ។
លោក ស៊ី នៅក្នុងសារវីដេអូមួយទៅកានវេទិកានាយកប្រតិបត្តិ (CEO) នៅក្រៅកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេស នូវែលសេឡង់បានលើកឡើងថា ការប៉ុនប៉ងទាក់ទាញបណ្តាញមនោគមវិជ្ជា ឬបង្កើតមជ្ឈដ្ឋានតូចៗលើមូលដ្ឋានភូមិសាស្ត្រនយោបាយគឺជាមូលរដ្ឋានបរាជ័យ។

«តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនអាច និងមិនគួរវិលទៅរកបញ្ហាប្រឈមមុខដាក់គ្នា និងការបែងចែកនៃសម័យកាលសង្គ្រាមត្រជាក់នោះទេ»។ លោកប្រធានាធិបតីចិនបានបញ្ជាក់។
ការលើកឡើងរបស់លោក ស៊ី ទំនងជាសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់របស់ខ្លួនក្នុងនោះបង្កើតជាក្រុមចតុកោណជាមួយឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដើម្បីបំភ្លឺនូវអ្វីដែលពួកគេមើលឃើញថាជាឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ចិនកំពុងកើនឡើង។
កាលពីថ្ងៃអង្គារ៍ យោធាចិនបាននិយាយថា ពួកគេបានធ្វើការល្បាតត្រៀមខ្លួនក្នុងទិសដៅនៃច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីក្រសួងការពារជាតិរបស់ខ្លួនបានថ្កោលទោសដំណើរទស្សនកិច្ចមួយរបស់គណប្រតិភូសភាអាមេរិកទៅកាន់កោះតៃវ៉ាន់។
ការផ្លាស់ប្តូរការទូតអាមេរិកជាមួយចិននៅដើមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានធ្វើឲ្យសម្ព័ន្ធមិត្តមានក្តីបារម្ភ ហើយមន្ត្រីអាមេរិកជឿថា ការភ្ជាប់ទំនាក់ទំនងគ្នាផ្ទាល់ជាមួយលោក ស៊ី គឺជាជម្រើសដ៏ល្អបំផុតដើម្បីរារាំងទំនាក់ទំនងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរឈានទៅរកជម្លោះ។
ជំនួបដ៏កម្ររវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមការគ្រោងទុកនឹងកើតឡើងយ៉ាងលឿននាសប្តាហ៍ក្រោយនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


