ព័ត៌មានជាតិ
លួចបានម្ដងគិតថាម្ចាស់មិនដឹង ចូលមកម្ដងទៀតចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ច
ជនសង្ស័យម្នាក់ត្រូវជាប់អន្ទាក់ដោយកាមេរ៉ាសុវត្ថិភាពបន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ និងនាឡិកាដៃទំនើបហើយគេព្យាយាមគេចខ្លួនបានជាង១០ថ្ងៃ។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
ករណីអំពើលួចទូរស័ព្ទដៃ និងនាឡិកាដៃ នោះកើតឡើងនៅចំណុចរោងកម្មករស្នាក់នៅក្រុមហ៊ុនឆាយណា ប៊ូមីង ខនស្ត្រាក់សិនអេនជីនារីង ផ្លូវលេខ១៦៩ ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខុន សុខជា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ XU YUCHYUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរវិស្វករសំណង់ សា្នក់នៅរោងកម្មករក្រុមហ៊ុន ឆាយណា ប៊ូមីង ខនស្ត្រាក់សិន អេនជីនារីង ផ្លូវលេខ១៦៩ ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បាត់បង់ទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone ១២ Pro Max ពណ៌ខៀវ ប្រើស៊ីមលេខ០៨៥ ៨៨៣៨១៦ និងនាឡិកាដៃមួយគ្រឿងម៉ាកហូវ៉ៃ ពណ៌ខ្មៅ។

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី ជនសង្ស័យបានចូលក្នុងបន្ទប់ដេករបស់ជនរងគ្រោះ លួចយកទូរស័ព្ទដៃ និងនាឡិកាដៃបានសម្រេច រួចគេចខ្លួនបាត់ ពេលជនរងគ្រោះកំពុងដេកលង់លក់ក្នុងបន្ទប់ ដោយមិនបានចាក់សោរទ្វារ។ ក្រោយពីបាត់ទូរស័ព្ទដៃ និងនាឡិកាដៃ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពឃើញនិងចំណាំមុខជនសង្ស័យបាន (តែពុំបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិសមត្ថកិច្ចទេ)។ លុះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ជនសង្ស័យបានចូលក្នុងបរិវេនការដ្ឋានក្រុមហ៊ុនបំរ៉ុងធ្វើសកម្មភាពលួចទៀត ត្រូវជនរងគ្រោះឃើញទាន់ស្រែកផ្អើលឆោឡោ ស្របកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានទៅដល់អន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ខុន សុខជា បានសារភាពថាខ្លួនពិតជាបានចូលធ្វើសកម្មភាពលួចយក ទូរស័ព្ទដៃ និងនាឡិកាដៃរបស់ជនរងគ្រោះ នៅចំណុចខាងលើ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីពិតប្រាកដមែន។
ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រស្មី



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន