ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ឆ្នាំង ៖ ដី ៣ហិកតា នៅមុខវត្តយាយទេព នឹងត្រូវសាងសង់ជាសួនច្បារថ្មី
លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ នៅក្នុងអង្គប្រជុំជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត បានឲ្យដឹងថា ដីចំនួន ៣ហិកតា ដែលទើបនឹងចាក់ថ្មីនៅមុខវត្តយាយទេព នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងត្រូវសាងសង់ធ្វើជាសួនច្បារថ្មី ដោយដាក់ឈ្មោះថា «សួនច្បារឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន»។ គម្រោងកសាងសួនច្បារ នៅទីតាំងខាងលើនេះ និងការដាក់ឈ្មោះដូចខាងលើនេះ គឺលោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន បានឯកភាពរួចហើយ។
លោកអភិបាលខេត្ត បានឲ្យដឹងបន្តថា ក្រោយពីធ្វើសួនច្បារឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន រួច រដ្ឋបាលខេត្តកំពង់ឆ្នាំង និងសិក្សាសុំគោលការណ៍ កសាងសួនច្បារសម្ដេចតេជោ ហ៊ុន សែន មួយកន្លែងទៀត នៅតាមមាត់ទន្លេផ្សារក្រោម អាចនិងកសាងដូចសួនច្បារតាមមាត់ទន្លេចតុមុខ មុខបរមរាជវាំង នៅរាជធានីភ្នំពេញផងដែរ។
លោក ស៊ុន សុវណ្ណរិទ្ធិ បានលើកឡើងថា ជាធម្មតានៅក្នុងអាណត្តិ របស់អភិបាលខេត្តនីមួយៗ តែងតែខិតខំកសាងនូវសមិទ្ធិផលអ្វីមួយនៅក្នុងអាណត្តិខ្លួន ទុកជាស្នាដៃសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ដូច្នេះសម្រាប់អាណត្តិរបស់លោក និងកសាងសួនច្បារទាំង ២ ដែលបានលើកឡើងខាងលើនេះឲ្យបានជោគជ័យ ដើម្បីទុកជាចំណងដៃថ្មីជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះលោកអភិបាលខេត្ត នឹងជួសជុលសួនច្បារចាស់ៗ មួយចំនួនទៀតនៅក្នុងក្រុងកំពង់ឆ្នាំង ឲ្យមានសោភ័ណភាពល្អឡើងវិញផងដែរ សម្រាប់លើកស្ទួយវិស័យទេសចរណ៍ នៅក្នុងខេត្ត។
សូមជម្រាបថា នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានសួនច្បារចំនួន ៨កន្លែង ដែលជាស្នាដៃរបស់អភិបាលខេត្តអាណត្តិមុនៗ ដូចជា៖ ១. សួនច្បារដំរីស, ២. សួនច្បារឬទ្ធីសែននាងកង្រី មុខមន្ទីរពេទ្យខេត្ត, ៣. សួនច្បារដើមពោធិ៍ មុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, ៤. សួនច្បារកុមារ មុខសាលាខេត្តកំពង់ឆ្នាំង, ៥. សួនច្បារដើមពោធិ៍មាត់ទន្លេ ផ្សារក្រោម, ៦.សួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអុល នៅមុខវិទ្យាស្ថានកំចាត់មីនស៊ីម៉ាក់, ៧.សួនច្បារសម្ដេច ជួន ណាត នៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង, និង៨. សួនច្បាររង្វង់មូលទូកមាស នៅក្នុងសង្កាត់ខ្សាម ដែលសាងសង់ឡើងក្នុងអាណត្តិរបស់លោក ឈួរ ច័ន្ទឌឿន។
ទន្ទឹមនេះដែរតាមផ្លូវជាតិលេខ ៥ ក្នុងអាណត្តិលោក ឈួរ ច័ន្ទឌឿន ក៏បានកសាងរង្វង់មូលចំនួន ៣ ទៀតដែរ គឺ ១. វង្វង់មូលក្អមមាស នៅផ្លូវបំបែកវាងក្រុង ក្នុងឃុំជ្រៃបាក់, ២. រង្វង់មូលនារីស្មូនឆ្នាំង នៅផ្លូវបំបែកព្រលានយន្តហោះ ក្នុងឃុំពង្រ, ៣, រង្វង់មូលរូបគោ នៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល (កំពុងដំណើរការសាងសង់)៕
អត្ថបទ៖ ឈៀង ថារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


