កីឡា
នេះជាអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំ Rodtang ឆ្លើយតបជើងខ្លាំងជប៉ុន Tenshin ហើយ
ជើងឯកមួយថៃពិភពលោកប្រចាំស្ថាប័ន ONE Championship រហស្សនាម«មនុស្យដែក»របស់ថៃ Rodtang បានឆ្លើយប្រកបដោយវិជ្ជមានទៅនឹងការប្រកាសចង់ជួបគ្នាជាថ្មីរបស់កំពូលអ្នកប្រដាល់ជប៉ុន Tenshin Nasukawa។

កំពូលអ្នកប្រដាល់ទាំងពីរធ្លាប់ប្រកួតគ្នាម្តងកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ នៅប្រទេសជប៉ុនដែលស្វិតស្វាញបំផុត។ បន្ទាប់ពីប្រើពេល ៥ ទឹកពេញ អ្នកទាំងពីរស្មើគ្នា ហើយថែមមួយទឹកទៀត គឺទឹកទី ៦ ទើបរកឃើញអ្នកឈ្នះ។ ចៅក្រុមបានសម្រេចផ្តល់ឲ្យជើងខ្លាំងជប៉ុនឈ្នះដោយពិន្ទុ ខណៈអ្នកលេងមួយថៃហាក់មិនពេញចិត្តនឹងលទ្ធផលឡើយ។ ចាប់តាំងពីពេលនោះ អ្នកគាំទ្រមិនថា នៅប្រទេសកម្ពុជាទេ និយាយមរួមអ្នកគាំទ្រស្ទើរទូទាំងអាស៊ីបានចាប់អារម្មណ៍ពួកគេ។ អ្នកគាំទ្រពិតជាចង់ឃើញពួកគេជួបគ្នាសាជាថ្មី ជាពិសេសនៅលើសង្វៀន ONE Championship បន្ទាប់ពីជាង២ឆ្នាំចុងក្រោយនេះពួកគេកាន់តែខ្លាំង និងកាន់តែល្បី។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរឿងចុងក្រោយបំផុតកើតចេញពី Tenshin ដែលបានប្រកាសនៅបណ្តាញទំនាក់ទំនងសង្គម Instagram ផ្លូវការរបស់ខ្លួនថា រូបគេនឹងចូលនិវត្តពីអាជីពប្រដាល់ឃីកបុកសីងដើម្បីចាប់អាជីពប្រដាល់សកលវិញ។ Tenshin បានឲ្យដឹងថា រូបគេនៅសល់កុងត្រា២ប្រកួតទៀតជាមួយអ្នករៀបចំកម្មវិធីប្រកួត RISE ដូច្នេះមុនពេលសម្រេចចូលនិវត្តពីប្រដាល់ឃីកបុកសីង រូបគេចង់ប្រកួតជាមួយ Rodtang ម្តងទៀត។ បើអាច ការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នៅកីឡដ្ឋានជាតិ Yoyogi ប្រទេសជប៉ុន។

មិនយូរប៉ុន្មាន មនុស្សដែក Rodtang បានឆ្លើយតប និងទទួលដោយការប្រកួតដោយក្តីរីករាយ។ ជើងខ្លាំងថៃរូបនេះបាននិយាយថា ៖«ខ្ញុំពិតជារីករាយណាស់ដែលគាត់ចង់ប្រកួតជាមួយខ្ញុំម្តងទៀតមុនពេលចាប់អាជីពសកល។ ខ្ញុំបានកំពុងរង់ចាំការប្រកួតជាថ្មីយូរមកហើយគឺចាប់តាំងពីថ្ងៃដែលខ្ញុំចាញ់នោះម្ល៉េះ»។ «វាតែងតែដក់ជាប់ក្នុងខួរក្បាលខ្ញុំ។ ខ្ញុំមិនដែលភ្លេចទេ។ ខ្ញុំត្រៀមខ្លួនរួចហើយ ហើយចង់និយាយថា បាទ ខ្ញុំទទួលយកការស្នើសុំប្រកួតឃីកបុកសីងលើកចុងក្រោយរបស់គាត់»។ Rodtang បានរៀបរាប់។
ជើងឯកមួយថៃពិភពលោករូបនេះបន្តថា ៖«ខ្ញុំច្បាស់ណាស់ថា អ្នកគាំទ្រទូទាំងពិភពលោកក៏ពិតជាចង់ឃើញខ្ញុំប្រកួតជា Tenshin ជាថ្មីដែរ។ វាក៏ស្របតាមពួកយើងទាំងពីរចង់ប្រកួតម្តងទៀតដូចគ្នា ដូច្នេះឥឡូវនេះវាអាស្រ័យលើស្ថាប័នរបស់ពួកយើងពិភាក្សាគ្នា ហើយខ្ញុំសង្ឃឹមថា ការពិភាក្សានឹងបញ្ចប់ដោយរលូន និងយុត្តិធម៌សម្រាប់យើងទាំងអស់គ្នា»៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


