ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បង្ហាញទីតាំងយកសំណាកលើកទី២
ក្រសួងសុខាភិបាល បានបង្ហាញទីតាំងយកសំណាកលើកទី២ ចំនួន៥កន្លែងចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលត្រូវធ្វើតេស្តនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ។
បើតាមក្រសួងសុខាភិបាល ទីតាំងទាំង៥កន្លែង រួមមានទី១. ផ្ទះសម្តេចពញាចក្រី ហេង សំរិន ធ្វើនៅវេលាម៉ោង៨ព្រឹក ទី២. ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨ព្រឹក ទី៣.នៅរដ្ឋសភា វេលាម៉ោង៩ព្រឹកទី៤.នៅអង្គភាពភីឡុតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡុត និងក្រុមអង្គរក្ស សម្តេចតេជោ វេលាម៉ោង៨ព្រឹកនិងទី៥.នៅពហុកីឡដ្ឋានជាតិ អូឡាំពិក សម្រាប់ប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលវេលាម៉ោង៧ព្រឹក។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ចំពោះមន្រ្តីក្រសួងមហាផ្ទៃ ដែលបានធ្វើតេស្តយកសំណាកលើកទី១ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា មានទាំងអស់ចំនួន១៥៤៤នាក់ ត្រូវធ្វើតេស្តយកសំណាកលើកទី២ និងមន្ត្រីដែលមិនទាន់បានធ្វើតេស្ត នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ចាប់ផ្តើមពីម៉ោង៨ព្រឹក តទៅ។

ក្រសួងសុខាភិបាល នឹងធ្វើតេស្តដល់អ្នកពាក់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន៣លើក ដែលលើកទី១បានធ្វើរួចហើយនៅថ្ងៃទី២៩ និង៣០ ខែវិច្ឆិកា និងលើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


