ព័ត៌មានជាតិ
មកស្គាល់កូនប្រុសស្រីទាំង ៧ នាក់ សម្តេចពោធិសាល ជា ស៊ីម
សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម គឺជាអ្នកនយោបាយជើងចាស់ និងជាឥស្សរជនកំពូលក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
សម្តេចក្នុងចំណោមថ្នាក់ដឹកនាំ ដែលបានចូលរួមចលនាតស៊ូ ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាំមកសុខសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា។ សម្តេចបានទទួលមរណភាពនៅ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយជរាពាធ។

ក្នុងជីវប្រវត្តិបានបញ្ជាក់ថា សម្តេច ជា ស៊ីម កើតចេញពីត្រកូលកសិករក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។ ឪពុករបស់លោកមានឈ្មោះ ជា សៅ ហើយម្ដាយឈ្មោះ ប៉ែន ណាវ ប្រកបរបរធ្វើស្រែចម្ការ ។
សម្តេចពោធិសាល ជា ស៊ីម ជាកូនទីបីក្នុងចំណោមបងប្អូន ៥ នាក់។ កូនបងគេបង្អស់ជាកូនប្រុសមានឈ្មោះ ជា សន កូនទីពីរ ជា នូ ជាកូនស្រី កូនទីបី ជា ស៊ីម កូនទីបួន ឈ្មោះ ជា ផន ជាកូនប្រុស និង កូនប្រុសពៅ ឈ្មោះ ជា ផុន។
នៅ ក្នុងឆ្នាំ ១៩៥៥ លោកបានរៀបការជាមួយលោកជំទាវ ញ៉ែម សឿន។ ទាំងពីររស់នៅ ជាមួយគ្នាបង្កើតបានកូនប្រុសស្រី ៧នាក់ ក្នុងនោះកូនប្រុស៤នាក់ និងកូនស្រី៣នាក់ ។ កូនច្បងឈ្មោះ ជា សាក ភេទប្រុស កូនទីពីរ ឈ្មោះ ជា សំអាត ភេទស្រី កូនទីបី ឈ្មោះ ជា សំអេង ភេទស្រី កូនទីបួនឈ្មោះ ជា ប៉ិន ភេទស្រី កូនទីប្រាំឈ្មោះ ជា ធា ភេទប្រុស កូនទីប្រាំមួយឈ្មោះ ជា ថា ភេទប្រុស និងកូនទីប្រាំពីរឈ្មោះ ជា សុមេធី ភេទប្រុស។

ក្នុងចំណោមកូនប្រុសស្រីទាំង ០៧ នាក់ កូនប្រុសពៅ របស់សម្តេចគឺ ឯកឧត្តម ជា សុមេធី បច្ចុប្បន្នកំពុងកាន់តំណែងជាអភិបាលខេត្តព្រៃវែង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


