ព័ត៌មានអន្ដរជាតិ
ចិន មិនខ្លាចប្រឈមមុខជាមួយអាមេរិកឡើយ ហើយនឹងប្រយុទ្ធដល់ទីបញ្ចប់
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃចន្ទទី២០ខែធ្នូនេះថា ប្រទេសចិននឹងមិនខ្លាចការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែនឹងស្វាគមន៍កិច្ចសហប្រតិបត្តិការ ប្រសិនបើវាមានផលប្រយោជន៍ទៅវិញទៅមក។

លោកបាននិយាយនៅក្នុងសុន្ទរកថា ដែលបង្ហោះលើគេហទំព័រក្រសួងការបរទេសថា បញ្ហានៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន គឺបានធ្លាក់ចុះដោយសារការវិនិច្ឆ័យខុសជាយុទ្ធសាស្រ្ត ពីសំណាក់ភាគីអាមេរិក។
លោកបន្តថា “ប្រសិនបើមានការប្រឈមមុខដាក់គ្នា នោះប្រទេសចិននឹងមិនភ័យខ្លាចឡើយ ហើយនឹងប្រយុទ្ធដល់ទីបញ្ចប់។ មិនមានគ្រោះថ្នាក់ទេ នៅក្នុងការប្រកួតប្រជែង ប៉ុន្តែវាគួរតែ មានភាពវិជ្ជមាន”។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារការខ្វែងគំនិតគ្នាជាច្រើន រួមទាំងប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងសម្ពាធខ្លាំងឡើងរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ ផងដែរ។
ក្នុងការហៅទូរសព្ទរយៈពេលជាង៣ម៉ោងកាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់លើសមភាគីរបស់គាត់គឺលោក Xi Jinping ស្តីអំពីបញ្ហាសិទ្ធិមនុស្ស ខណៈដែលលោក Xi បានព្រមានថា ប្រទេសចិននឹងឆ្លើយតបទៅនឹងអ្វីដែលហៅថា ការបង្កហេតុលើកោះតៃវ៉ាន់។

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ ដើម្បីហាមឃាត់ការនាំចូលពីតំបន់ ស៊ីនជាំង របស់ប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីពលកម្មដោយបង្ខំ ដែលនោះជាការឆ្លើយតបចុងក្រោយរបស់សហរដ្ឋអាមេរិកចំពោះទង្វើរបស់ទីក្រុងប៉េកាំង ធ្វើដាក់ជនជាតិភាគតិច អ៊ុយហ្គ័រ មូស្លីមនៅទីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ចិនបដិសេធការចោទប្រកាន់ពីការរំលោភសិទ្ធិនៅស៊ីនជាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន ព្រមានវាយបក អាមេរិក ចំពោះការដាក់ទណ្ឌកម្ម “មិនប្រុងប្រយ័ត្ន”
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


