ព័ត៌មានអន្ដរជាតិ
ស្តេចស៊ុតអែត និងម្ចាស់ក្សត្រិយ៍ព្រះជន្មជាង៧០វស្សាដូចគ្នាឆ្លងកូវីដ
ព្រះបរមរាជវាំងបាននិយាយក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃអង្គារ៍ ទី៤ ខែមករានេះថា ព្រះមហាក្សត្រនៃប្រទេសស៊ុយអែត Carl Gustaf និងម្ចាស់ក្សត្រិយ៍ Silvia បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
ការឆ្លងព្រះមហាក្សត្រចំពេលដែលប្រទេសស៊ុយអែតបានកំពុងប្រឈមនឹងវីរុសបំប្លែងខ្លួនថ្មី Omicron រាតត្បាតខ្លាំង ក្នុងនោះករណីឆ្លងប្រចាំថ្ងៃកំពុងកើនឡើងជាប់កំណត់ត្រាថ្មីជាលំដាប់។

ព្រះបរមរាជវាំងបាននិយាយថា ៖«ព្រះមហាក្សត្រ និងម្ចាស់ក្សត្រិយ៍ដែលបានចាក់វ៉ាក់សាំង៣ដូសពេញមានអាការរោគសញ្ញាស្រាល និងមានព្រះរាជស្មារតីធម្មតា»។
ព្រះរាជវាំងបានបន្តថា ព្រះមហាក្សត្រដែលមានព្រះជន្ម៧៥វស្សា និងម្ចាស់ក្សត្រិយ៍ព្រះជន្ម៧៨វស្សាបានកំពុងគង់នៅដាច់ដោយឡែកពីញាតិវង្ស និងបញ្ជាក់ថា កំពុងតាមដានធ្វើតេស្តរាល់សមាជិកញាតិវង្ស ក៏ដូចជាមន្ត្រីនានាដែលបានពាក់ព័ន្ធនឹងព្រះអង្គទាំងពីរ។
ព្រះរាជា Carl Gustaf បានក្លាយជាប្រមុខរដ្ឋស៊ុតអែតតាំងពីព្រះជន្ម២៧វស្សា បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមហាក្សត្រ Gustaf VI Adolf នៅក្នុងឆ្នាំ១៩៧៣ ហើយបានក្លាយជាស្តេចដែលសោយរាជ្យយូរបំផុតរបស់ប្រទេសមួយនេះ។

ព្រះនាងម្ចាស់ Victoria ដែលជាបុត្រីច្បង និងជាអ្នករាជសម្បត្តិបន្ត បានឆ្លងកូវីដ-១៩កាលពីខែមីនា ឆ្នាំមុន ហើយស្វាមីរបស់ព្រះនាងព្រះអង្គម្ចាស់ Daniel ក៏បានឆ្លងដែរ។ ព្រះអង្គទាំងពីរបានជាសះស្បើយ បន្ទាប់ពីកើតមានរោគសញ្ញាស្រាល។
បន្ទាប់ពីរដូវលំហើយស្ងប់ស្ងាត់ កូវីដ-១៩នៅប្រទេសស៊ុអែតបានចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ក្នុងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ ស៊ុយអែតមានករណីឆ្លងកូវីដ-១៩ចំនួន ៤២ ៩៦៩នាក់ និងស្លាប់២០នាក់។ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេស៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


