ព័ត៌មានជាតិ
លោក សាយ សំអាល់ ប្រាប់យុវជនកុំទាន់ស្កប់ស្កល់នឹងសន្តិភាពបច្ចុប្បន្ន ប៉ុន្តែត្រូវពង្រឹងសមត្ថភាពបន្ថែម
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ក្នុងនាមយុវជន កុំស្កប់ស្កល់នឹងសន្តិភាពបច្ចុប្បន្ន ប៉ុន្តែត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ លោក សាយ សំអាល់ ថ្លែងដូច្នេះក្នុងពេលអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគាស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តកំពង់ចាម និងសំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ លោក សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ បន្តខិតខំប្រឹងប្រែងធ្វើកិច្ចការងារសង្គម និងធ្វើជាធនធានមួយដែលមានប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិ។ ម្យ៉ាងទៀត យុវជន ត្រូវកសាងសមត្ថភាពចូលរួមថែរក្សានូវអ្វីដែលមាននាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ខ្លួនឲ្យបានល្អប្រសើរនាសម័យបច្ចេកវិទ្យានេះ។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម ទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយត្រូវចេះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននូវវិធានសុខាភិបាល បីកុំ និង បីការពារ ឲ្យខ្ជាប់ខ្ជួន ពោល គឺត្រូវនាំគ្នាមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាដូសទី៣ ដូសជម្រុញបន្ថែមទៀត៕
អត្ថបទ ៖ ហុង ម៉េង ហៀ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


