ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ និងទំហំនៃការខូចខាត ក្នុងគ្រោះមហន្តរាយផ្ទុះភ្នំភ្លើង តុងហ្គា
នៅក្នុងព័ត៌មានអាប់ដេតលើកដំបូងរបស់រដ្ឋាភិបាលចាប់តាំងពីការផ្ទុះភ្នំភ្លើងបង្កជារលកយក្សស៊ូណាមិ ប្រទេសតុងហ្គានិយាយថា ខ្លួនត្រូវបានវាយប្រហារដោយ “គ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក”។
ក្រុមជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់កោះមួយចំនួន រួមទាំងកោះមួយដែលនៅទីនោះ ផ្ទះទាំងអស់ត្រូវបានបំផ្លាញ និងកោះមួយទៀត ដែលនៅសល់ផ្ទះតែពីរបីខ្នងប៉ុណ្ណោះផងដែរ។

អង្គការសហប្រជាជាតិបានបញ្ជាក់ថា មានមនុស្សស្លាប់៤នាក់នៅក្នុងគ្រោះមហន្តរាយនេះ ក្នុងនោះមានជនជាតិរបស់ខ្លួនចំនួន៣នាក់ និងស្ត្រីម្នាក់មកពីចក្រភពអង់គ្លេស។
ស្របពេលជាមួយគ្នានោះដែរ កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយត្រូវបានរារាំងដោយផេះ ដែលកំពុងបន្តធ្លាក់ពីភ្នំភ្លើង។

រដ្ឋាភិបាលតុងហ្គាបាននិយាយកាលពីថ្ងៃអង្គារទី១៨ខែមករាថា ប្រព័ន្ធអ៊ីនធើណិតត្រូវកាត់ផ្តាច់ ប៉ុន្តែសេវាទូរស័ព្ទក្នុងស្រុកមួយចំនួនអាចមាន។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលតុងហ្គា ក៏បាននិយាយផងដែរថា ការជម្លៀសមនុស្សចេញពីកោះដែលរងគ្រោះខ្លាំងបំផុតកំពុងដំណើរការ, ការផ្គត់ផ្គង់ទឹកស្អាតបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារផេះភ្នំភ្លើង, ជើងហោះហើរត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយផ្លូវដឹកជញ្ជូនតាមសមុទ្រត្រូវបានរំខាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


