ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី ៖ សន្តិភាពធ្វើឲ្យពលរដ្ឋមានជីវភាពធូរធា ប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ
កែប ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចាប់តាំងពីកម្ពុជាមានសន្តិភាពពេញបរិបូរណ៍នៅឆ្នាំ ១៩៩៨ មក ប្រជាជនមានជីវភាពកាន់តែប្រសើរ ផលិតផលសរុបប្រពលរដ្ឋម្នាក់ៗ កើនពី២០០ដុល្លារ ដល់ជិត១៦០០ដុល្លារ ក្នុងមួយឆ្នាំ សុខភាពល្អជាងមុន អាយុអាចរស់បានជាមធ្យមជាង៧០ឆ្នាំ ហើយប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែកែប កោះទន្សាយ ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប នៅថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២២នេះ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា សន្តិភាពដែលសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន យកមកឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិយើងនេះ មានតម្លៃមិនអាចកាត់ថ្លៃបានទេ ព្រោះសន្តិភាពបានផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលកសាងសមិទ្ធផលជាច្រើន ប្រទេសអភិវឌ្ឍលើគ្រប់វិស័យ បង្កើនឱកាសការងារ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ទាំងពីមានសន្តិភាពពេញបរិបូរណ៍នៅឆ្នាំ១៩៩៨ មក ប្រជាពលរដ្ឋ និងប្រទេសជាតិចាប់ផ្តើមប្រែមុខមាត់យ៉ាងឆាប់រហ័ស។ ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ សុខភាពក៏កាន់តែល្អ ហើយរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានសេរីភាពពេញលេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងអន្តរកាលនៃវិបត្តិកូវីដ-១៩ ក្រៅពីវិស័យទេសចរណ៍ វិស័យផ្សេងៗនៅតែបន្តដំណើរការអភិវឌ្ឍន៍ ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងបើកការដ្ឋានសាងសង់ ពង្រីក បង្កើនគុណភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ជាច្រើនខ្សែនៅទូទាំងប្រទេស ផ្លូវដែក ស្ពាន ព្រលានយន្តហោះ៣កន្លែង ហើយបាននឹងកំពុងដាក់សម្ពោធឲ្យប្រើប្រាស់នូវសមិទ្ធផលទាំងនោះជាបណ្តើរៗផងដែរ។

ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថាកំពង់ផែកោះទន្សាយចំណាយថវិកាសាងសង់ប្រមាណ១,២លានដុល្លារ ។កំពង់ផែទេសចរណ៍កោះទន្សាយមានសារសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងលើវិស័យទេសចរណ៍រវាងប្រទេសជិតខាង ពិសេសងាយស្រួលដល់ទេសចរណ៍ក្នុងការចូលចតពេលទៅលម្ហែកម្សាន្តនៅលើកោះទន្សាយ និងកោះចំនួន១១កន្លែងផ្សេងទៀត នៃដែនសមុទ្រខេត្តកែប ៕
ដោយ ៖ សេង ណារិទ្ធ











-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


