ព័ត៌មានជាតិ
ស្ត្រីជាផ្នែកមួយដ៏សំខាន់ការពារនូវសមិទ្ធផលសុខសន្តិភាព ដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ សម្តេចតេជោសែន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថាស្ត្រីជាផ្នែកមួយដ៏សំខាន់ដែលបានចូលរួមផ្សព្វផ្សាយនិងការពារនូវសមិទ្ធិផលសន្តិភាព ដែលកើតចេញពីនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។

លោកជំទាវបានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយចិត្តនិងស្មារតីទទួលខុស ត្រូវក្នុងការបំពេញ ភារកិច្ចការងារចលនាស្រ្តីក្នុងរយៈពេលកន្លងមករបស់ លោកជំទាវ លោកស្រី ដែលជា ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តកំពត ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ និងមាន ការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពី លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអបអរចំពោះ លោកស្រីហ៊ុន ចាន់ធី ម៉ៅ ធនិន និង អស់លោកលោកស្រី ដែលជាសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពត ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី សរុបចំនួន ៧៦រូប តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកំពត ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមនាថ្ងៃនេះ នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១- ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តនូវតួនាទីភារកិច្ច និងត្រូវបែងចែក ភារកិច្ច និងការទទួលខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សាខាសមាគមនារីខេត្ត ដែលទើបបានតែងតាំងនាពេលនេះ។
២- ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿន ដើម្បីបន្តដល់ដូសទី ៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូសដែលបានចាក់រួចហើយនោះទេ ។
៣- បន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ។
៤. ចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង» តែម្ដង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


