ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះ រុស្ស៊ី នៅទីក្រុងគៀវ ឆេះលើអគារ ផ្ទះល្វែង
កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះរុស្ស៊ីពីលើទីក្រុងគៀវនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ដែលបណ្តាលឲ្យកម្ទេចកម្ទីយន្តហោះធ្លាក់មកលើអគារផ្ទះល្វែង និងឆាបឆេះ ។ នេះបើយោងតាមទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន ។

វីដេអូដែលបានចែករំលែកតាមអ៊ីនធឺណិតបង្ហាញថា យន្តហោះកំពុងធ្លាក់ ខណៈដែលកម្ទេចកម្ទីបានធ្លាក់មកលើអគារផ្ទះល្វែងនៅលើច្រាំងទន្លេនៃរដ្ឋធានី ។
យោងតាមអភិបាលក្រុង Kyiv លោក Vitali Klitschko បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣ នាក់នៅក្នុងអគារបានរងរបួស ។

បើយោងតាមសារព័ត៌មាន Herashchenko បានឲ្យដឹងថា ការវាយប្រហារតបតនេះបានកើតឡើង បន្ទាប់ពីមានការផ្ទុះខ្លាំងក្លាជាច្រើនត្រូវបានគេឮនៅក្រុងគៀវនៅម៉ោងប្រហែល ៤ ទៀបភ្លឺ ខណៈការបាញ់នេះកើតចេញពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនទៅលើយន្តហោះរុស្ស៊ី ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងប្រហែល ២៤ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយលុកប្រទេសនេះតាមផ្លូវអាកាស ផ្លូវគោក និងសមុទ្រ ខណៈមន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្ស ១៣៧ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ីនៅថ្ងៃដំបូងនៃសង្រ្គាម ដែលជាជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ New York Post
ចុចអាន ៖ បងប្អូនអតីតអ្នកប្រដាល់ត្រកូល Klitschko ព្រមានកាន់អាវុធប្រយុទ្ធជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


