ព័ត៌មានអន្ដរជាតិ
តាលីបង់ សុំឲ្យរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយគ្នាដោយសន្តិវិធី ព្រោះខ្លួនបារម្ភជនស៊ីវិលស្លាប់ និងរបួស
ក្រុមតាលីបង់ បានអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយវិបត្តិតាមរយៈមធ្យោបាយសន្តិវិធី ថ្វីបើក្រុមនេះ បានបើកការសម្លាប់រង្គាលប្រជាជនស្លូតត្រង់ ពេលដែលពួកគេកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានខែមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើគណនី Twitter ផ្លូវការរបស់ក្រុមតាលីបង់ ដែលឥឡូវនេះមានឈ្មោះថា រដ្ឋឥស្លាមអេមីរ៉ាត អាហ្វហ្គានីស្ថាន, ក្រុមសកម្មប្រយុទ្ធនេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីការស្លាប់ និងរបួសរបស់ជនស៊ីវិល។
ដោយមានបោះត្រាក្រសួងការបរទេសអាហ្វហ្គានីស្ថាន ដែលស្រដៀងនឹងត្រាដែលប្រើដោយក្រសួងការបរទេសអាមេរិក ក្រុមតាលីបង់បានអំពាវនាវឲ្យមានការសន្ទនាគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន និងដើម្បីការពារជនជាតិអាហ្វហ្គានីស្ថាននៅក្នុងប្រទេស អ៊ុយក្រែន។
ក្រុមតាលីបង់ មិនទាន់ត្រូវបានប្រទេសណាមួយទទួលស្គាល់ថា ជារដ្ឋាភិបាលថ្មី របស់ប្រទេសអាហ្វហ្គានីស្ថានទេ ចាប់តាំងពីការកាន់កាប់ ដ៏ឃោរឃៅរបស់ខ្លួន កាលពីខែសីហាឆ្នាំមុន។
យោងតាមការប៉ាន់ប្រមាណ ជនស៊ីវិលជាង១ ០០០នាក់ត្រូវបានសម្លាប់ និងជាង២ ០០០នាក់បានរងរបួស នៅពេលក្រុមតាលីបង់ បើកការវាយលុករបស់ពួកគេ ដើម្បីដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០២១។
កងកម្លាំងអាហ្វហ្គានីស្ថាន ១ ៥០០នាក់ទៀត ត្រូវបានសម្លាប់ ខណៈអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានអះអាងថា បានសម្លាប់ពួកសកម្មប្រយុទ្ធតាលីបង់ជិត ១០ ០០០នាក់។
តួលេខរបស់អង្គការសហប្រជាជាតិក៏បានបង្ហាញផងដែរថា មានជនស៊ីវិលរហូតដល់ទៅ ២៤៤ ០០០នាក់ បានផ្លាស់ទីលំនៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន ជំរុញឲ្យកងទ័ពអ៊ុយក្រែន ផ្តួលរំលំរដ្ឋាភិបាលរបស់ពួកគេ ហើយមកចរចាជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


