ព័ត៌មានអន្ដរជាតិ
ទាហានរុស្ស៊ី កំពុងឆ្ពោះទៅ រោងចក្រថាមពលនុយក្លេអ៊ែរ ធំបំផុតរបស់អឺរ៉ុប (មានវីដេអូ)
មន្ត្រីអ៊ុយក្រែននិយាយថា ទាហានរុស្ស៊ី កំពុងធ្វើដំណើរឆ្ពោះទៅរករោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបហើយ។

យោងតាមអភិបាលក្រុង Energodar បានឲ្យដឹងថា ទាហានមួយជួរត្រូវបានគេប្រទះឃើញកំពុងធ្វើដំណើរទៅជិតរោងចក្រ Zaporizhzhia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី០៣ខែមីនា។
មុននេះ អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ថា យោធារុស្ស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរឹបអូសយករោងចក្រ នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ហើយបានចូលទៅក្នុងទីក្រុង Energodar ជាមួយនឹងរថក្រោះ។

អភិបាលក្រុងលោក Dmytro Orlov បាននិយាយថា “ស្នូរការបាញ់ប្រហារខ្លាំងៗ អាចត្រូវបានគេឮនៅក្នុងទីក្រុង”។
គួរបញ្ជាក់ថា រោងចក្រ Chernobyl ដែលដំណើរការ ដែលមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានី កៀវ របស់ប្រទេសអ៊ុយក្រែន ត្រូវបានរុស្ស៊ី ដណ្តើមយករួចទៅហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ សាធារណរដ្ឋឆែក ត្រៀមបញ្ជូនកាំភ្លើងយន្ត រាប់រយដើម ទៅជួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


