ព័ត៌មានជាតិ
រដ្ឋកំណត់តំបន់ ៦កន្លែងនៃខេត្តមណ្ឌលគិរី ជាគោលដៅអភិវឌ្ឍ និងវិនិយោគ
រាជរដ្ឋាភិបាល បានយកទីតាំងចំនួន ៦កន្លែង នៅក្នុងខេត្តមណ្ឌលគិរី ជាគោលដៅអភិវឌ្ឍ ដោយកំណត់វិសាលភាព និងសកម្មភាពវិនិយោគច្បាស់លាស់ ដើម្បីជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ថ្លែងកាលពីរសៀលថ្ងៃទី ១១ ខែមេសា នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥” លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ច្បាស់ៗ អំពីគោលដៅទាំង៦កន្លែង ដែលត្រូវអភិវឌ្ឍនោះរួមមាន៖ ទី១ តំបន់របៀងអេកូទេសចរណ៍ និងទេសចរធម្មជាតិ ដែនជម្រកសត្វព្រៃទាំងប្រាំ, ទី២ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរប៊ូស្រាដាក់ដាំ, ទី៣ ក្រុងសែនមនោរម្យ, ទី៤ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី, ទី៥ តំបន់ប្រជុំជននៃស្រុកកោះញែក និងទី៦ តំបន់ទេសចរណ៍សមាហរ័ណកម្មតាមច្រកព្រំដែន។
លោក ថោង ខុន បានបន្ថែមថា ការអភិវឌ្ឍនេះ នឹងជំរុញខេត្តមណ្ឌលគិរី ជាអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញត្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។
ជាមួយគ្នានេះ លោក អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការដាក់ចេញនូវផែនការមេនេះ នឹងអនុញ្ញាតឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅនៃពិពិធកម្មទេសចរណ៍របស់កម្ពុជា ដែលមានប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច រួមចំណែកធ្វើឱ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តីសេដ្ឋកិច្ច សង្កត់ធ្ងន់ថា ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើននៃវដ្តជីវិត ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័តសម្បូរបែប សម្រាប់ការវិនិយោគ បង្កើតតម្លៃបន្ថែម ក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនគាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល៕
អទ្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


