ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកក្នុងវិហារអាហ្វហ្គានីស្ថាន ស្លាប់មនុស្ស៥០នាក់ របួសរាប់រយនាក់ (មានវីដេអូ)
ការបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់អ្នកគោរពបូជាយ៉ាងតិច៥០នាក់ អំឡុងពេលអធិស្ឋានថ្ងៃសុក្រ នៅឯវិហារឥស្លាមមួយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្នុងវិហារ Khalifa Sahib ភាគខាងលិចទីក្រុងកាប៊ុល នៅពេលការផ្ទុះដ៏ធំបានកើតឡើង។
ចំនួនអ្នកស្លាប់ពីដំបូងគឺ១០នាក់ ប៉ុន្តែមេដឹកនាំវិហារឥស្លាមបញ្ជាក់ថា វាបានកើនដល់ ៥០ នាក់ហើយនៅរសៀលថ្ងៃដដែលខណៈ រាប់រយនាក់រងរបួស។

អ្នកគោរពបូជាឈ្មោះ Sayed Fazil Agha បានប្រាប់រ៉យទ័រថា លោកជឿថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានចូលរួមពិធី មុនពេលបំផ្ទុះគ្រាប់បែក។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសន្តិសុខ កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។

គួរបញ្ជាក់ថា ជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងការបំផ្ទុះគ្រាប់បែប ដែលការផ្ទុះខ្លះ ត្រូវបានអះអាងដោយក្រុមរដ្ឋឥស្លាម។
ការវាយប្រហារចុងក្រោយនេះ បានកើតឡើងនៅថ្ងៃសុក្រចុងក្រោយនៃខែរ៉ាម៉ាឌន ដែលប្រជាជនមូស្លីមភាគច្រើនតមអាហារ និងមុនថ្ងៃបុណ្យសាសនា Eid នៅសប្តាហ៍ក្រោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


