កីឡា
កម្ពុជា ឈ្នះមេដាយមាស ២គ្រឿងបន្ថែមថ្ងៃនេះ នៅស៊ីហ្គេម លើប្រភេទកីឡាវ៉ូវីណាម និងតេក្វាន់ដូ
អត្តពលិកកម្ពុជា រកមេដាយមាស បាន ២គ្រឿងបន្ថែមទៀតហើយ ក្នុងប្រភេទកីឡាវ៉ូវីណាម និងកីឡាតេក្វាន់ដូ WT សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម នៅថ្ងៃទី១៨ ខែឧសភា នេះ។

មេដាយមាស ទី១ ដែលរកបានបន្ថែម គឺលើកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ ជាមួយនឹងពិន្ទុ២៦៩ ដាច់លេខ២ ម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន ទទួលបាន ២៦៤ពិន្ទុ ខណៈលេខ៣ បានទៅម៉ាឡេស៊ី រកបាន ២៥៧ពិន្ទុ, លេខ៤ មីយ៉ាន់ម៉ា រកបាន ២៥៦ពិន្ទុ, លេខ៥ ឡាវ រកបាន ២៥៤ពិន្ទុ និងលេខ៦ ថៃ រកបាន ២៥១ពិន្ទុ។ ជាមួយគ្នាក៏មានមេដាយប្រាក់ ១ទៀតលើកីឡានេះដូចគ្នា ឈ្នះដោយកីឡាការិនី សុខ សុភី ទទួលបានលើវិញ្ញាសាប្រយុទ្ធនារី ៥៥គីឡូក្រាម ស្របពេលកីឡាករិនី ប៉ាល់ ឆរស្មុី រួមជាមួយ កីឡាការិនី ពៅសុខា ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាសម្ដែងការពារខ្លួន នារីគូ ផងដែរ។ ដូច្នេះវ៉ូវីណាម ថ្ងៃនេះ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១។
ដោយឡែកមេដាយមាសទី២ គឺលើប្រភេទកីឡាតេក្វាន់ដូ WT ដោយកីឡាករ វ៉ា មិថុនា ឈ្នះលើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់ក្រោម ៧៤គីឡូក្រាម ក្រោយផ្ដួលកីឡាករហ្វីលីពីនដាច់ពិន្ទុ ១៤-៣៥។ ជាមួយគ្នាផងដែរកីឡាការិនី ឈឿង អាលីហ្សា ក៏បានឈ្នះមេដាយសំរឹទ្ធផងដែរ លើប្រភេទកីឡាតេក្វាន់ដូ WT វិញ្ញាសានារី Kyorugi ទម្ងន់ក្រោម ៥៧គីឡូក្រាម។
លើសពីនេះក៏មានកីឡា ១ផ្សេងទៀតរកមេដាយសំរឹទ្ធ ២បន្ថែមឱ្យកម្ពុជា គឺកីឡាចំបាប់ ដោយកីឡាការិនីចំបាប់កម្ពុជា ជា កញ្ញា ទទួលបានមេដាយសំរឹទ្ធ ក្នុងទម្ងន់ ៦២គីឡូក្រាម និងកីឡាការិនី ឌិត សំណាង ទទួលបានមេដាយសំរឹទ្ធ ក្នុងទម្ងន់ ៥០គីឡូក្រាម។

ដូច្នេះគិតត្រឹមថ្ងៃនេះ កម្ពុជា ឈ្នះមេដាយសរុប ២៤គ្រឿងហើយ ក្នុងនោះមាស ៤គ្រឿង ប្រាក់ ៦គ្រឿង និងសំរឹទ្ធ ១៤គ្រឿង។
មេដាយមាស៤ លើប្រភេទកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាវ៉ូវីណាម និងកីឡាតេក្វាន់ដូ WT, ខណៈមេដាយប្រាក់ ៦ លើកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាតេក្វាន់ដូ WT និងកីឡាវ៉ូវីណាម ស្របពេលដែលមេដាយសំរឹទ្ធ១៤ មាននៅលើកីឡាឃីកបុកស៊ីង ១, កីឡាប្រណាំងទូក ១, កីឡាប៊ូល និងប៉េតង់ ៣, កីឡាជឺជីតស៊ូ ១, កីឡាវូស៊ូ ៣, កីឡាតេក្វាន់ដូ WT ២, កីឡាវ៉ូវីណាម ១ និងកីឡាចាំបាប់ ២៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


