ព័ត៌មានអន្ដរជាតិ
UN ថា មនុស្សជាង១០០លាននាក់បានភៀសខ្លួនដោយបង្ខំទូទាំងពិភពលោក
មនុស្សជាង១០០លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេទូទាំងពិភពលោក។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងនៅថ្ងៃចន្ទនេះដោយយោងលើទិន្នន័យថ្មីអំពីអ្នកដែលគេចចេញពីហិង្សា ជម្លោះ ការធ្វើទុក្ខបុកម្នេញ និងការរំលោភបំពានសិទ្ធិមនុស្ស។

ទីភ្នាក់ងារជនភៀសខ្លួន UNHCR បាននិយាយថា សង្គ្រាមនៅប្រទេសអ៊ុយក្រែនជាកត្តាចម្បងមួយដែលធ្វើឲ្យមនុស្សរាប់លាននាក់បានភៀសខ្លួន។ ជម្លោះអូសបន្លាយនៅកន្លែងផ្សេងទៀតដូចជា ប្រទេសអេត្យូពី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក៏ជាកត្តាដ៏អាក្រក់ដែលជំរុញឲ្យកើតមានជនភៀសខ្លួនច្រើនដែរ។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា ៖«វាជាកំណត់ត្រាមួយដែលមិនគួរកើត។ នេះគឺជាការដាស់តឿន ដើម្បីដោះស្រាយ និងការពារកុំឲ្យមានជម្លោះបំផ្លិចបំផ្លាញ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងដោះស្រាយបញ្ហាជាមូលដ្ឋានដែលបង្ខំឲ្យជនស្លូតត្រង់រត់ចេញពីផ្ទះសម្បែង»។
ទិន្នន័យរបស់ UNHCR រួមមានជនភៀសខ្លួន ជនស្វែងរកសិទ្ធិជ្រកកោន និងអ្នកផ្លាស់ទីនៅក្នុងប្រទេសរបស់ពួកគេ។ កាលពីសប្តាហ៍មុន អង្គភាពមនុស្សធម៌បាននិយាយថា អ្នកដែលផ្លាស់ទីនៅក្នុងប្រទេសរបស់ពួកគេឈានដល់កំណត់ត្រាគឺជិត៦០លាននាក់ត្រឹមបំណាច់ឆ្នាំមុន។

លោក Grandi បានជំរុញឲ្យមានការដោះស្រាយអំពីមូលហេតុដែលបណ្តាលឲ្យមានការផ្លាស់ទី ដោយលើកឡើងថា ជំនួយមនុស្សធម៌គ្រាន់តែព្យាបាលផលវិបាកប៉ុណ្ណោះ។
លោកបានលើកឡើងថា ៖«ដើម្បីបញ្ឈប់និន្នាការនេះ ចម្លើយតែមួយគត់គឺសន្តិភាព និងស្ថិរភាព ដូច្នេះជនស្លូតត្រង់នឹងមិនត្រូវបានបង្ខំដោយល្បែងគ្រោះថ្នាក់ចេញពីផ្ទះ ឬការហោះហើរមិនច្បាស់លាស់ និងការនិរទេសឡើយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


