Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ទៅដល់ សមរភូមិជួរមុខ នៅភាគខាងកើត ជាលើកដំបូង (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះទៅជួបកងទ័ពនៅក្នុងតំបន់ Kharkiv ដែលជាសមរភូមិជួរមុខ នៅភាគខាងកើតរបស់ប្រទេសនេះ។

នេះជាដំណើរផ្លូវការលើកដំបូងរបស់គាត់នៅខាងក្រៅតំបន់ កៀវ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈ។

លោក Zelensky ​ត្រូវ​បាន​គេឃើញពាក់អាវក្រោះ​ការពារ​គ្រាប់កាំភ្លើង ខណៈ​លោកកំពុងពិនិត្យមើល​​សំណង់អគារនានា ដែលរងការបំផ្លិចបំផ្លាញក្នុង​ទីក្រុង Kharkiv។

លោកបានប្រាប់ទាហានថា “ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា សម្រាប់ការងាររបស់អ្នក”។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយ​មក លោក​បាន​បណ្តេញ​ប្រធាន​សន្តិសុខ​ក្នុង​តំបន់ ​ចេញ​ពីតំណែង ពី​បទ “មិន​ការពារ” ទីក្រុង។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បន្ត​ការ​បាញ់​ផ្លោងដាក់ទី​ក្រុង Kharkiv ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​។

ទីក្រុងធំលំដាប់ទីពីររបស់អ៊ុយក្រែនមួយនេះ បានប្រឈមមុខនឹងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាក្នុងខែដំបូងនៃសង្រ្គាម។

កងទ័ពរុស្ស៊ី ត្រូវបានបណ្តេញចេញបន្តិចម្តងៗ ពីតំបន់ជុំវិញរបស់ខ្លួន អំឡុងខែមេសា និងឧសភា ប៉ុន្តែទីក្រុងនេះនៅតែស្ថិតក្នុងរយៈចម្ងាយបាញ់កាំភ្លើងធំរបស់រុស្ស៊ី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រទេសអឺរ៉ុបមួយ ឈានដល់កិច្ចព្រមព្រៀងឧស្ម័ន ជាមួយ រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម