សេដ្ឋកិច្ច
អាមេរិកមើលឃើញពីសក្តានុពលលើវិស័យជាច្រើននៅកម្ពុជា និងចាប់អារម្មណ៍សហការអភិវឌ្ឍ
មន្រ្តីសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ទៅលើវិស័យមួយចំនួននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍឱ្យកាន់តែមានការីកចម្រើន។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនទទួលជួបពិភាក្សាការងារជាមួយលោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ។
លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ជំនួបនេះមានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាដើម្បីស្វែងរកឱកាសសម្រាប់ការផ្តល់ជំនួយបច្ចេកទេសដែលអាចធ្វើទៅបានតាមរយៈកម្មវិធីតភ្ជាប់មេគង្គបូព៌ា-បស្ចឹមតាមរយៈក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក។
លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនលោក Moses An អំពីគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតដែលរួមមាន៖ គម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវដែក គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ គម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ និងការអភិវឌ្ឍកំពង់ផែដើម្បីចូលរួមកាត់បន្ថយការចំណាយផ្នែកភស្តុភារកម្ម។
បន្ថែមពីលើនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ ក៏បានលើកឡើងផងដែរទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាបញ្ហាគួរឱ្យព្រួយបារម្ភរបស់កម្ពុជា ផែនការមេភស្តុភារកម្មកម្ពុជាដែលមានគម្រោងអភិវឌ្ឍន៍ចំនួន៣៣០គម្រោង ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់ការបណ្ដុះបណ្ដាលវិស្វករជំនាន់ក្រោយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការធ្វើទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ បម្រែបម្រួលអាកាសធាតុ និងបញ្ហាឆ្លងកាត់ព្រំដែនជាដើម។
នៅក្នុងជំនួបនោះ លោក Moses An បានសម្តែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឱ្យកាន់តែមានការីកចម្រើន ដែលក្នុងនោះរួមមាន៖ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ការធ្វើផែនការផ្អែកលើការអនុវត្ត អភិបាលកិច្ច បញ្ហាឆ្លងកាត់ព្រំដែន សុវត្ថិភាពផ្លូវថ្នល់ យេនឌ័រ/បរិយាបន្នសង្គម/សមធម៌ និងការតភ្ជាប់ពហុមធ្យោបាយ។
លោក Moses An បានស្នើឱ្យមានមន្ត្រីទទួលបន្ទុកការងារទំនាក់ទំនង (Focus Point) រវាងភាគីទាំងពីរ ដើម្បីសម្របសម្រួលលើការងារផ្សេងៗ ជាពិសេសសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ រវាងក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាលម្អិតលើគម្រោងសហការមួយចំនួន។
ជាការឆ្លើយតប លោកស្រី កុយ សុដានី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ចូនកម្ពុជា ត្រៀមខ្លួនសហការជានិច្ចជាមួយក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សាលម្អិតបន្តទៀតលើបញ្ហាទាំងនេះ៕សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


