នយោបាយ
ចិន ទាត់ចោលការចោទថា ខ្លួនកំពុងពង្រីកឥទ្ធិពលតាមរយៈការជួយកែលម្អមូលដ្ឋានទ័ពជើងទឹកកម្ពុជា
ក្រសួងការបរទេសចិន បានអះអាងថា ការជួយពង្រីកមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា គឺគ្រាន់តែដើម្បីកែលម្អមូលដ្ឋានទ័ព និងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាតែប៉ុណ្ណោះ មិនមែនជាការចង់ពង្រីកឥទ្ធិពលរបស់ខ្លួនអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានVOA Thai នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

សារព័ត៌មាន VOA Thai បានចុះផ្សាយដោយដកស្រង់ការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកថា ចិនកំពុងលួចសាងសង់មូលដ្ឋានទ័ពជើងទឹកសម្ងាត់របស់ខ្លួននៅកម្ពុជាដោយសម្ងាត់ ដែលប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បានដកស្រង់ព័ត៌មានពីរដ្ឋាភិបាលលោកខាងលិច ដែលស្នើសុំមិនបង្ហាញអត្តសញ្ញាណដោយនិយាយថា ប្រទេសចិន នឹងមានសិទ្ធិក្នុងការចូលប្រើប្រាស់ផ្តាច់មុខក្នុងតំបន់មួយចំនួននៃមូលដ្ឋានទ័ពជើងទឹករាមនេះ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក៏បានផ្សព្វផ្សាយដែរថា មូលដ្ឋានទ័ពជើងទឹកនៅកម្ពុជានេះ នឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកទីពីរនៅក្រៅរបស់ប្រទេសចិន និងជាមូលដ្ឋានទីមួយនៅក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ វានឹងជួយបំពេញបន្ថែមផែនការសម្រាប់ការពង្រីកអំណាចខាងយោធារបស់ចិន និងឈានឡើងក្លាយជាមេដឹកនាំពិភពលោក។
ក៏ប៉ុន្តែ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានទាត់ចោលនូវព័ត៌មានចោទប្រកាន់ទាំងនេះ។ តាមរយៈសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន លោក Zhao Lijian ត្រូវបានដកស្រង់សម្តីមកចុះផ្សាយដោយសារព័ត៌មាន VOA Thai ដូច្នេះថា៖ “រដ្ឋធម្មនុញ្ញកម្ពុបានជាចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ ហើយជំនួយរបស់ចិនក្នុងការពង្រីកមូលដ្ឋានទ័ពជើងទឹករាមនោះ គឺគ្រាន់តែបង្កើនសមត្ថភាពកងទ័ពជើងទឹកកម្ពុជា និងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមដែនសមុទ្រតែប៉ុណ្ណោះ»។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា តាមព្យាបាទ និងព្យាយាមពង្រីកការចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការជួយកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជានេះ។ បើតាមលោក Zhao Lijian អាមេរិកតាមចោទប្រកាន់ចិន និងកម្ពុជាមែន ប៉ុន្តែខ្លួនឯង មានមូលដ្ឋានកងទ័ពជាង៨០០កន្លែងនៅទូទាំងពិភពលោក៕
ដោយ ៖វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


