ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន អំពាវនាវប្រជាពលរដ្ឋបន្តអនុវត្តវិធានការរបស់សុខាភិបាល និង កែប្រែឥរិយាបថរស់នៅតាមបែបគន្លងថ្មី
ថ្លែងទៅកាន់ប្រជាពលរដ្ឋ នាព្រលប់ថ្ងៃទី ២១ ខែធ្នូ នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការរបស់សុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងកែប្រែឥរិយាបថរស់នៅតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាភារកិច្ចរបស់បុគ្គលម្នាក់ៗ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា “យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡើយ ដែលអាចកើតមានឡើងគ្រប់កាលៈទេសៈ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង លើបុគ្គលដែលមិនបាន ការពារខ្លួន ត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល”។
ជាមួយគ្នានោះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍នូវវិធានការ៣ ការពារ គឺពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និងវិធានការ៣កុំ ដែលរួមមាន កុំទៅកន្លែងមានមនុស្សច្រេីនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នា ដូចជាពេលជួបគ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកកគ្នា ជាដើម។
ក្នុងឆ្នាំថ្មី សាកល ២០២១ លោកស្រី ឱ វណ្ណឌីន បានបួងសួងឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងជៀសផុតពីការចម្លងវីរុសកូវីដ-១៩ គ្រប់ៗគ្នា និងសូមឲ្យមានជោគជ័យឈ្នះកូវីដ-១៩ នៅឆ្នាំ២០២១៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


