កីឡា
អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី ជាន់គ្នាស្លាប់ ខណៈពេលការប្រកួតពានរង្វាន់ President’s Cup
អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី ២ នាក់ បានស្លាប់ដោយសារចំនួនអ្នកចូលទស្សនាកកកុញ ក្នុងកីឡដ្ឋានអំឡុងការប្រកួតពានរង្វាន់ President’s Cup រវាងក្លិប Persib Bandung ជាមួយក្លិប Persebaya Surabaya នៅកីឡដ្ឋាន Gelora Bandung Lautan Api (GBLA) ក្នុងទីក្រុង Bandung កាលពីថ្ងៃសុក្រទី១៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនះ។

យោងតាមការប៉ាន់ប្រមាណដំបូង មានមនុស្សរហូតដល់ ៤៥,០០០ នាក់ បានចូលទីលាន ខណៈដែលសមត្ថភាពរបស់កីឡដ្ឋាន Gelora Bandung Lautan Api មានត្រឹមតែ ៣៨,០០០ កៅអីប៉ុណ្ណោះ។ ថ្វីត្បិតតែផ្ទុកលើសទម្ងន់ក៏ដោយ ក៏អ្នកគាំទ្ររាប់ពាន់នាក់នៅតែព្យាយាមស្វែងរកផ្លូវចូលទីលានគ្រប់វិធីទាំងអស់។ ទិដ្ឋភាពដ៏ចលាចលនេះ ពិតជាបានកើតឡើងជនជ្រុលនិយមជាច្រើនបានព្យាយាមវាយបំបែក និងរុញគ្នាដើម្បីចូលខាងក្នុង។
អ្នកគាំទ្របាល់ទាត់ទាំង ២ នាក់នោះ គឺជាអ្នកគាំទ្ររបស់ក្លិប Persib Bandung។ អ្នកនាំពាក្យប៉ូលិស Java ខាងលិច លោកស្នងការប៉ូលិស Ibrahim Topo បានបញ្ជាក់ថា ព័ត៌មានដែលថា បុរសទាំង ២នាក់បានស្លាប់ ដោយសារការជាន់គ្នាក្នុងអំឡុងពេលកុបកម្ម គឺជាការពិត។ ក្រុមអ្នកគាំទ្រ Persib បាននិយាយថា សមាជិកនៃអ្នកគាំទ្ររបស់ខ្លួន ពីរនាក់ដែលបានស្លាប់គឺ មានឈ្មោះ Sopiana Yusuf និង Ahmad Solihin។

ទាក់ទងនឹងសោកនាដកម្មនេះ អ្នកជំនាញផ្នែកច្បាប់កីឡា Eko Noer Kristiyanto ឬគេស្គាល់ថា Eko Maung បាននិយាយថា ប្រសិនបើមានការធ្វេសប្រហែសពីភាគីម្ខាង វានឹងចាត់ការតាមផ្លូវច្បាប់។ Eko វាយតម្លៃថា គណៈកម្មការរៀបចំការប្រកួតរបស់ក្លិប Persib មានការធ្វេសប្រហែស បណ្ដាលឲ្យបាត់បង់ជីវិតមុស្ស ២នាក់។
គួរដឹងថា ឥណ្ឌូនេស៊ី គឺជាប្រទេសដែលត្រូវបានគេចាត់ទុកថាអ្នកគាំទ្របាល់ទាត់មានភាពងុបងុលខ្លាំង ដែលតែងតែពុះកញ្ជ្រោល ជាមួយការប្រកួតបាល់ទាត់ក្នុងស្រុក ជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


