សន្តិសុខសង្គម
កូនប្រុសមន្ត្រីសាលាខេត្តកណ្ដាលម្នាក់ដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេចនៅក្រុងតាខ្មៅ (មានវីដេអូ)
ផ្ទះមួយខ្នងមានទំហំ ០៥×០៧ មែត្រ ធ្វើឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី ដែលជារបស់មន្ត្រីសាលាខេត្តកណ្ដាលម្នាក់ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង ដោយសារកូនប្រុសបង្កើតជាដុត។

ករណីដុលបំផ្លាញផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះអស់នេះ បានកើតឡើងកាលវេលាម៉ោង១៨និង៥៥នាទីល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ចាប ចាន់ណារី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីសាលាខេត្តកណ្តាល ។

របាយការណ៍បញ្ជាក់ថា សម្ភារៈដែលខូចខាតរួមមាន ប្រាក់រៀល ៤០០.០០០ រៀល ប្រាក់ដុល្លា ៤០០ ដុល្លារ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះត្រូវឆេះអស់ទាំងស្រុង ដោយសមត្ថកិច្ចបញ្ជាក់ពីមូលហេតុថា បណ្តាលមកពីជនសង្ស័យឈ្មោះ ស៊ិន ប្រសិទ្ធិ ភេទប្រុស អាយុ២៧ឆ្នាំ (ត្រូវជាកូនប្រុសបង្កើត) ជាអ្នកដុត។

ករណីនេះកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានសហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ កម្លាំងនគរបាលប៉ុស្តិ៍ដើមមៀន បាញ់ពន្លត់ទាន់ពេលវេលា មិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះអ្នកដទៃឡើយ ដោយប្រើប្រាស់រថយន្តចំនួន០២គ្រឿង ប្រើប្រាស់អស់០២រថយន្ត៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


