ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសដាក់ពង្រាយមីស៊ីលទំនើប នៅចុងឆ្នាំនេះ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបន្ថែមទៀត រួមទាំងការដាក់ពង្រាយមីស៊ីលឆ្លងទ្វីបទើបសាកល្បងឈ្មោះ Sarmat នៅចុងឆ្នាំ២០២២នេះផងដែរ។
លោក ពូទីន បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារទី២១ខែមិថុនា ក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា ចំពេលមានការលុកលុយជាបន្តបន្ទាប់របស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
លោក ពូទីន បានប្រាប់និស្សិតបញ្ចប់ការសិក្សាថា “មីស៊ីលឆ្លងទ្វីប (ICBM) គ្រោងនឹងដាក់ពង្រាយនៅចុងឆ្នាំនេះ។ មីស៊ីលបែបនេះលើកដំបូងបង្អស់ នឹងត្រូវបំពេញកាតព្វកិច្ចប្រយុទ្ធ”។
រុស្ស៊ី បានសាកល្បងមីស៊ីលដោយជោគជ័យកាលពីខែមេសា ក្នុងគ្រាដែលមានភាពតានតឹងកាន់តែខ្លាំងឡើង អំពីការប្រឈមមុខដាក់គ្នានៃអាវុធនុយក្លេអ៊ែរជាមួយលោកខាងលិច។
លោក ពូទីន និយាយថា ការដាក់ពង្រាយនេះ នឹងក្លាយជាផ្នែកមួយនៃការកសាងយោធាកាន់តែធំ របស់ប្រទេសរុស្ស៊ី។ លោកបន្ថែមថា កងទ័ពបានចាប់ផ្តើមទទួលប្រព័ន្ធការពារដែនអាកាស S-500 និងប្រព័ន្ធការពារមីស៊ីល ដែលគ្មានគូប្រៀបនៅក្នុងពិភពលោក។
រុស្សីបាននិងកំពុងកែលម្អប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនជាមួយនឹង S-500 ដែលអាចដាក់ពង្រាយបានយ៉ាងឆាប់រហ័ស និងអាចស្ទាក់ចាប់យន្តហោះរយៈចម្ងាយឆ្ងាយ មីស៊ីលលឿនជាងសំឡេង និង ICBM។
គួរបញ្ជាក់ថា មីស៊ីលដែលស្ថិតក្រោមការអភិវឌ្ឍន៍ដោយរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺមានទម្ងន់ធ្ងន់ និងបាញ់បានរយៈចម្ងាយឆ្ងាយ ហើយអាចទម្លុះប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារមីស៊ីលភាគច្រើន។ វាក៏មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ១០ ឬច្រើនជាងនេះ និងបំពាក់ឧបករណ៍ផ្ទុះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ បែកធ្លាយវីដេអូ ទាហានរុស្ស៊ីមួយក្រុម ត្រូវអ៊ុយក្រែន ចាប់បាន ដាក់ឲ្យអង្គុយនឹងដី ចងដៃជាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


