ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ត្រៀមជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ខណៈទឹកជំនន់នៅទីក្រុង ស៊ីដនី កាន់តែអាក្រក់ទៅៗ
រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសអូស្ត្រាលីបានប្រកាសពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់លិចទឹកចំនួន ២៣ នៃរដ្ឋ New South Wales ហើយយ៉ាងហោចណាស់មនុស្ស ៥០,០០០ នាក់ប្រហែលជាត្រូវបោះបង់ចោលផ្ទះរបស់ពួកគេ ខណៈមនុស្ស ៣២,០០០ នាក់ត្រូវបានព្រមានពីការជម្លៀស ដោយសារតែទឹកជំនន់ ។

ទន្ទឹមនោះនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្រកាសថា លោកនឹងចុះទៅតំបន់ដែលរងការខូចខាតដោយទឹកជំនន់ រួមជាមួយនឹងនាយករដ្ឋមន្ត្រីរដ្ឋ New South Wales លោក Dominic Perrottet ផងដែរនៅថ្ងៃពុធនេះ ។
យោងតាមអ្នកគ្រប់គ្រងសេវាសង្គ្រោះបន្ទាន់របស់រដ្ឋលោក Ashley Sullivan បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុងស៊ីដនីបានធ្វើការពេញមួយយប់ ខណៈដែលទឹកទន្លេបានកើនឡើងដល់កម្រិតគ្រោះថ្នាក់ ហើយយ៉ាងហោចណាស់អ្នកស្រុក ១០០ នាក់នៅក្នុងទីក្រុងត្រូវជួយសង្គ្រោះចេញពីរថយន្ត និងផ្ទះរបស់ពួកគេ ។

ចំណែកការិយាល័យឧតុនិយម (BoM) បានរាយការណ៍ថា ព្យុះពពកបាននាំមកនូវភ្លៀងធ្លាក់កម្រិត ៨០ សង់ទីម៉ែត្រក្នុងរយៈពេល ៣ ថ្ងៃនៅក្នុងតំបន់នៃទីក្រុងស៊ីដនី ពោលលើសពីមធ្យមភាគប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី ដែលមានត្រឹម ៥០ សង់ទីម៉ែត្រ ។
ការិយាល័យឧតុនិយមក៏បានព្យាករណ៍ដែរថា ព្យុះនេះនឹងផ្លាស់ទីទៅភាគខាងជើង ហើយហានិភ័យនៃគ្រោះទឹកជំនន់នៅតែមាន ខណៈប្រទេសដែលមិនស៊ាំនឹងអាកាសធាតុធ្ងន់ធ្ងរមួយនេះកំពុងជួបប្រទះវិបត្តិអាកាសធាតុដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃ ភ្លៀងធ្លាក់ខ្លាំង រលកកម្ដៅ និងការខ្វះខាតបន្លែ និងសត្វព្រៃជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រដ្ឋមន្រ្តីការបរទេស អាមេរិក នឹងមកប្រទេសអាស៊ានចំនួន ២ នៅសប្ដាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


