ព័ត៌មានជាតិ
មុនផ្ទុះកូវីដ កម្ពុជាបំបែកកំណត់ត្រាកំពូលទទួលទេសចរបរទេសច្រើនបំផុតជិត ៧ លាននាក់
វិស័យទេសចរណ៍កម្ពុជា បានលូតលាស់គួរឱ្យកត់សម្គាល់ក្នងរយៈប៉ុន្មានឆ្នាំចុងក្រោយ មុនផ្ទុះវិបត្តិសកលនៃជំងឺកូវីដ ១៩។
ថ្លែងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍នៅព្រឹកមិញនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានលូតលាស់ និងបានបំពេញតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋមន្រ្តីបានបន្តថា វិស័យទេសចរណ៍កម្ពុជា មានអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២% ក្នុងមួយឆ្នាំៗ។ លើកឡើងចំពោះមុខមន្រ្តីថ្នាក់ដឹកនាំ និងប្រធានមន្ទីរដែលចូលរួមទាំង ២៥ ខេត្តក្រុង លោករដ្ឋមន្រ្តីបានរំលឹកនៅឆ្នាំ ២០១៩ ជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦ លាននាក់។
យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ–១៩ ដោយការបាត់បង់ការធ្វើដំណើរជាអន្តរជាតិ និងបានបណ្តាលឱ្យក្រុមហ៊ុនជាច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យបុគ្គលិករាប់ម៉ឺននាក់ ត្រូវបានព្យួរការងារ ឬបានបាត់បង់ការងារ និងប្រាក់ចំណូល។

លោករដ្ឋមន្រ្តីបានបន្តថា នៅឆ្នាំ២០២២ នេះ វិស័យទេសចរណ៍សកលលោករំពឹងថានឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និង២០២១ ដោយសារការចាប់ផ្តើមកម្រើកឡើងវិញនៃចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការកើនឡើងនៃតម្រូវការក្នុងការធ្វើដំណើរដើម្បីជួបជុំគ្រួសារ ការធ្វើធុរកិច្ច និងការកម្សាន្ត ក្រោយពីខកខានអស់មួយរយៈ ដោយសារការដាក់ចេញនូវវិធានការរឹតត្បិតនានា និងការបិទខ្ទប់នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។
តាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២នេះ អាចនឹងថយចុះក្នុងចន្លោះពី -៣០% ទៅ -៤៥% បើធៀបនឹងចំនួនទេសចរអន្តរជាតិនៅក្នុងឆ្នាំ២០១៩ (មុនវិបត្តិ) ដោយសារតែវិស័យទេសចរណ៍សកលលោកកំពុងទទួលរងការគំរាមកំហែង និងផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិ និងបញ្ហាប្រឈមនានា ដូចជា ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ, វិបត្តិនៅអ៊ុយក្រែន ដែលបានជះឥទ្ធិពល ធ្វើឱ្យមានការកើនឡើងនូវអតិផរណាជារួម, ការកើនឡើងខ្លាំងនៃថ្លៃប្រេង និងការថមថយអំណាចទិញរបស់ភ្ញៀវ, ល្បឿនខុសៗគ្នានៃការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ និងរបាំងនានារបស់ប្រទេសនីមួយៗ ជាដើម។
តាមតួលេខរបស់ក្រសួងទេសចរណ៍ឲ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២២ នេះ ហើយប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


