ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្ហាញថា កម្លាំងយោធារបស់ខ្លួន នៅតែខ្លាំង
រុស្ស៊ី គ្រោងនឹងធ្វើសមយុទ្ធយោធាជាយុទ្ធសាស្ត្រនៅភាគខាងកើតប្រទេស ដោយចាប់ផ្តើមនៅខែក្រោយនេះ។ នេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិក្រុងមូស្គូ។

សមយុទ្ធ “Vostok” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី៥ខែកញ្ញា។
សមយុទ្ធនេះ ហាក់ដូចជាមានបំណងផ្ញើសារថា ទោះបីជាមានសង្គ្រាមរយៈពេលប្រាំខែនៅអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ី នៅតែផ្តោតលើការការពារទឹកដីទាំងមូលរបស់ខ្លួន និងមានសមត្ថភាពយោធាខ្លាំងដូចធម្មតា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានសង្កត់ធ្ងន់ថា សមត្ថភាពរបស់ខ្លួនក្នុងការរៀបចំសមយុទ្ធបែបនេះ គឺមិនមានផលប៉ះពាល់អ្វីឡើយចំពោះអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន។
រុស្ស៊ីមិនបានលុបចោលសកម្មភាពហ្វឹកហ្វឺន ឬកិច្ចសហប្រតិបត្តិការអន្តរជាតិណាមួយឡើយ ហើយសមយុទ្ធនេះ នឹងត្រូវបានផ្គត់ផ្គង់ជាមួយយោងធា អាវុធ និងឧបករណ៍ចាំបាច់ទាំងអស់។

សមយុទ្ធនាពេលខាងមុខ នឹងធ្វើឡើងនៅស្រុកយោធាភាគខាងកើត ដែលរួមបញ្ចូលផ្នែកខ្លះនៃតំបន់ស៊ីបេរី និងនៅតំបន់ Khabarovsk ជិតព្រំដែនចិន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធនេះនឹងមានការចូលរួមពីកងទ័ព លើការធ្វើសមយុទ្ធនៅទីតាំងបាញ់កាំភ្លើងចំនួន ១៣កន្លែងនៃស្រុកយោធាភាគខាងកើត។ អង្គភាពទ័ពអាកាស យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ និងយន្តហោះដឹកទំនិញយោធា ក៏នឹងចូលរួមក្នុងសមយុទ្ធសង្គ្រាមនេះផងដែរ។

ក្រសួងបញ្ជាក់ថា ក៏នឹងមានការចូលរួមពីសំណាក់ កងកម្លាំងបរទេសមួយចំនួនផងដែរ ប៉ុន្តែមិនបានបញ្ជាក់ថាមកពីប្រទេសណានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពមកពីប្រទេសអាមេនី ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងម៉ុងហ្គោលី បានចូលរួមក្នុងសមយុទ្ធធំៗនៅប្រទេសរុស្ស៊ី និងបេឡារុស កាលពីឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ សមយុទ្ធ អាមេរិក-ជប៉ុន នៅជិតព្រំដែន រុស្ស៊ី កំពុងគំរាមកំហែងសន្តិសុខ ក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


