ព័ត៌មានអន្ដរជាតិ
ទិដ្ឋភាពសោកនាដកម្មគ្រោះទឹកជំនន់នៅប៉ាគីស្ថាន សម្លាប់មនុស្សជាង ១ពាន់នាក់ ខណៈ៣៣លាននាក់ ត្រូវជម្លៀស
មនុស្សជាង ១០០០នាក់បានស្លាប់ និងរាប់លាននាក់ផ្លាស់ទីលំនៅ ខណៈគ្រោះទឹកជំនន់ដ៏សាហាវ បានលេបត្របាក់ប្រទេសប៉ាគីស្ថាន។
ក្រុមមន្ត្រីនិយាយថា ទឹកជំនន់នៅរដូវមូសុងឆ្នាំនេះ បានប៉ះពាល់ដល់មនុស្សជាង ៣៣ លាននាក់ និងកម្ទេចឬបំផ្លាញផ្ទះជិតមួយលានខ្នងយ៉ាងធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីក្រសួងអាកាសធាតុ បានហៅរដូវមូសុងដ៏សាហាវនេះថាជា “គ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរបំផុត”។

វីដេអូមិនគួរឲ្យជឿ បានបង្ហាញពីចរន្តទឹកហូរមិនឈប់ ហូរបុកកម្ទេចភូមិទាំងមូលៗ និងបង្ហាញពីឧទ្ធម្ភាគចក្រកងទ័ព ជួយសង្រ្គោះមនុស្សដែលជាប់ដោយទឹកជំនន់។
ទឹកជំនន់ភ្លាមៗ ដោយសារភ្លៀងធ្លាក់ខ្លាំង បានបោកបក់បំផ្លាញភូមិ និងផលដំណាំ ខណៈទាហាន និងក្រុមអ្នកជួយសង្គ្រោះ បានជម្លៀសអ្នកស្រុកទៅកាន់ទីទួលសុវត្ថិភាព នៃជំរំសង្គ្រោះ និងផ្តល់អាហារដល់ប្រជាជនប៉ាគីស្ថានរាប់ពាន់នាក់ដែលផ្លាស់ទីលំនៅ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសប៉ាគីស្ថាន បានរាយការណ៍ថា គិតត្រឹមថ្ងៃចន្ទទី២៩ខែសីហា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១ ០៣៣នាក់ បន្ទាប់ពីអ្នកស្លាប់ថ្មីត្រូវបានរាយការណ៍នៅក្នុងខេត្ត Khyber Pakhtunkhwa និងខេត្ត Sindh ភាគខាងត្បូង។

ទឹកជំនន់ពីទន្លេ Swat បានប៉ះពាល់ដល់ខេត្ត Khyber Pakhtunkhwa ភាគពាយព្យ ជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់ ជាពិសេសនៅក្នុងស្រុក Charsadda និង Nowshehra ត្រូវបានជម្លៀសចេញពីផ្ទះសំបែងទៅកាន់ជំរំសង្គ្រោះ ដែលបង្កើតឡើងនៅក្នុងអគាររដ្ឋាភិបាល។

វីដេអូដ៏រន្ធត់មួយទៀត បានបង្ហាញពីសណ្ឋាគារទេសចរណ៍ដ៏ប្រណីតមួយក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានវាយប្រហារដោយសារទឹកជំនន់ដ៏សាហាវ។

សណ្ឋាគារ១៥០បន្ទប់ឈ្មោះ New Honeymoon នៅជ្រលង Kalam ត្រូវបានទឹកហូរបុកពេញទំហឹង មុនពេលទឹកហូរកម្ទេចទាំងស្រុង។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shahbaz Sharif បានអង្វរករសុំជំនួយអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់ដ៏សាហាវ ដែលបានបង្ខំឲ្យប្រទេសនេះ ប្រកាសភាពអាសន្ន៕





ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


