ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានគ្រោះទឹកជំនន់ ជន់លិចទូទាំងប្រទេស (មានវីដេអូ)
កាលពីចុងសប្តាហ៍ មជ្ឈមណ្ឌលធនធាតិទឹកជាតិរបស់ប្រទេសថៃ បានចេញការព្រមានដល់ប្រជាជនក្នុងខេត្តចំនួន ៥៦ រួមទាំងទីក្រុងបាងកក និងតំបន់ជាយក្រុងរបស់ខ្លួនផងដែរ ឲ្យប្រុងប្រយ័ត្នចំពោះទឹកទន្លេដែលហូរហៀរដោយសារតែភ្លៀងធ្លាក់ខ្លាំង។

ទន្ទឹមនឹងនោះ នាយកដ្ឋានធារាសាស្ត្របានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយទឹកជំនន់នៅក្នុងខេត្ត Pathum Thani ជាប់ទីក្រុងបាងកក ដោយបង្ហូរទឹកចេញពីប្រឡាយ Rangsit Prayoonsak ចូលទៅក្នុងទន្លេ Chao Phraya និងតាមបណ្តាញប្រឡាយចូលទៅក្នុងទន្លេ Bang Pakong ភាគខាងកើត ហើយចុងក្រោយគឺខេត្ត Chachoengsao ចូលទៅក្នុងឈូងសមុទ្រថៃ។
តំបន់ជាច្រើនក្នុងខេត្ត Pathum Thani ជាពិសេស Rangsit ត្រូវបានទឹកជន់លិចចាប់តាំងពីថ្ងៃទី៧ខែកញ្ញាមក។ កម្រិតទឹកក្នុងប្រឡាយ Rangsit Prayoonsak នៅតែខ្ពស់ ដែលជាហេតុធ្វើឲ្យពិបាកក្នុងការបង្ហូរទឹកចូលទៅក្នុងនោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Plus
ចុចអាន៖ បាងកក បិទសាលារៀន និងសាកលវិទ្យាល័យមួយចំនួន ដោយសារទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


