ព័ត៌មានជាតិ
គយ ក្រើនរំលឹកឱ្យរថយន្តចង្កូតស្ដាំគ្មានពន្ធរួសរាន់បង់ពន្ធឱ្យបានមុនថ្ងៃទី៨ តុលា
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) បានក្រើនរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុង ប្រទេសប្រញាប់រួសរាន់មកបង់ពន្ធ និងអាករឱ្យបានមុនថ្ងៃទី៨ ខែ តុលាឆ្នាំ២០២២ដើម្បីចៀសវាងបង្រ្កាប ដោះគ្រឿងបន្លាស់ និងកំទេចចោលតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ។

យោងតាមសេចក្ដីជួនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី១៨ ខែកញ្ញានេះ បានឱ្យដឹងថា ការអនុញ្ញាតឱ្យម្ចាស់ រថយន្តចង្កូតស្តាំគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ខែតុលា ឆ្នាំ២០២២ ដោយពុំមានការពន្យារពេលឡើយ។
សេចក្ដីជួនដំណឹងបានបន្តថា ក្នុងន័យនេះ អគរសូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានចុះបញ្ជី ប៉ុន្តែនៅមិនទាន់បានមក បំពេញកាតព្វកិច្ចបង់ពន្ធ និងអាករឱ្យ ប្រញាប់រួសរួនចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាករ រាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនការកំណត់ដូចបានជម្រាបជួនខាងលើ ជាកំហិតដើម្បីចៀសផុតពីការបង្រ្កាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណះជាយថាហេតុ។
សេចក្ដីជួនដំណឹងបានបន្តទៀតថាក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំអត់ពន្ធដែលបានចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប ជាពិសេសម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនឹងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


