ព័ត៌មានអន្ដរជាតិ
តើអ្នកដឹងទេ ជប៉ុន ធ្វើពិធីបុណ្យសពថ្នាក់ជាតិឲ្យអតីតនាយករដ្ឋមន្ត្រីរូបណា មុនលោក អាបេ?
ពិធីកាលពីថ្ងៃអង្គារទី២៧ខែកញ្ញា សម្រាប់លោក អាបេ ស៊ីនហ្សូ គឺជាពិធីបុណ្យសពថ្នាក់ជាតិលើកទីពីរ សម្រាប់អតីតនាយករដ្ឋមន្ត្រី នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្រ្គាមរបស់ប្រទេសជប៉ុន បន្ទាប់ពីពិធីមួយធ្វើឲ្យលោក Shigeru Yoshida ក្នុងឆ្នាំ ១៩៦៧។
ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Yoshida ត្រូវបានធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលាក្នុងឆ្នាំនោះ ពោលគឺមានរយៈពេល ១១ថ្ងៃបន្ទាប់ពីគាត់ទទួលមរណភាព។ ពិធីនោះ ក៏ធ្វើឡើងនៅសាល Nippon Budokan នៃទីក្រុងតូក្យូផងដែរ ហើយមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ទៀតផង។
យោងតាមកំណត់ត្រាសាធារណៈនៃពិធីបុណ្យសពនោះ, មនុស្សប្រហែល ១៧០ ០០០នាក់ បានឈរមើលរថយន្តដឹកមឈូសលោក Yoshida ចេញពីផ្ទះរបស់គាត់ក្នុងទីក្រុង Oiso ខេត្ត Kanagawa ទៅកាន់កន្លែងប្រារព្ធពិធី។ បុគ្គលិកសន្តិសុខប្រហែល ៨០០០ នាក់ត្រូវបានដាក់ពង្រាយ។
ពិធីបុណ្យសពថ្នាក់ជាតិ មានការចូលរួមដោយមនុស្សជាង ៦០០០នាក់។ អ្នកចូលរួម រួមមានព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រី, តំណាងមកពីវិស័យធុរកិច្ច និងវិស័យផ្សេងទៀត ព្រមទាំងគណៈប្រតិភូមកពី ៧២ ប្រទេស។
ពិធីបុណ្យសពថ្នាក់ជាតិនៅជប៉ុន អាចធ្វើឡើងបានដោយផ្អែកលើការយល់ព្រមពីគណៈរដ្ឋមន្ត្រី ឧទាហរណ៍ដូចជាព្រះរាជពិធីបុណ្យសព សម្រាប់អគ្គមហេសីរបស់អធិរាជ Taisho ក្នុងឆ្នាំ ១៩៥១ ជាដើម។
គណៈរដ្ឋមន្ត្រី បានអនុម័តពិធីបុណ្យសពថ្នាក់ជាតិសម្រាប់លោក Yoshida បីថ្ងៃបន្ទាប់ពីការស្លាប់របស់គាត់។ នៅពេលនោះ រដ្ឋាភិបាលបានស្នើឲ្យក្រសួង និងស្ថាប័ននានា បង្ហូតទង់ជាតិនៅពាក់កណ្តាលដង និងស្មិងស្មាធិ៍មួយភ្លែតនៅថ្ងៃបុណ្យសព។
ការិយាល័យខុទ្ទកាល័យបាននិយាយថា ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Yoshida គឺចំណាយប្រហែល ១៨លានយ៉េន ឬប្រហែល ១២៥ ០០០ដុល្លារ បើគិតតាមអត្រាប្រាក់នាពេលសព្វថ្ងៃនេះ។ ពិធីនោះ ត្រូវបានចំណាយទាំងស្រុងដោយមូលនិធិបម្រុងរបស់រាជរដ្ឋាភិបាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe បានចាប់ផ្តើម ជាមួយវត្តមានភ្ញៀវបរទេសជាង ៧០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


