ព័ត៌មានអន្ដរជាតិ
RT ផ្សាយថា អាមេរិក និងអឺរ៉ុប កំពុងអស់អាវុធឲ្យ អ៊ុយក្រែន ហើយ
សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ National Defense របស់អាមេរិកលោក Dave Des Roches បានិយាយថា ក្នុងពេលឆាប់ៗនេះ ទីក្រុងវ៉ាស៊ីនតោនប្រហែលជាមិនមានលទ្ធភាពផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវទៀតនោះទេ ។

លោក Roches បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “អាមេរិកនឹងមិនមានលទ្ធភាពផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះទេ ដោយសារតែការផលិតសព្វាវុធថ្មីៗ គឺត្រូវការចំណាយពេលរាប់ខែ ដូច្នេះខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់អំពីរឿងនេះ” ។
ដោយឡែក បើយោងតាមលោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការទូត និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) បាននិយាយថា សហភាពអឺរ៉ុបក៏កំពុងស្ថិតនៅលើទូកតែមួយជាមួយនឹងអាមេរិកដែរ ។ អ្នកការទូតបានលើកឡើងនៅដើមខែនេះថា “ស្តុកយោធានៃប្រទេសសមាជិកអង្គការណាតូ និងអឺរ៉ុបដែលត្រូវបញ្ជូនឲ្យអ៊ុយក្រែនគឺកំពុងអស់ក្នុងសមាមាត្រដ៏ធំ” ។

ទន្ទឹមនោះ កាលពីខែសីហា ប្រភពក្រសួងការពារជាតិក៏បានបញ្ជាក់ប្រាប់កាសែត Sunday Times របស់អង់គ្លេសផងដែរថា ជំនួយហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសសម្រាប់យោធាអ៊ុយក្រែនអាចនឹងអស់ពីស្តុកនៅចុងឆ្នាំ ២០២២ នេះ ខណៈរដ្ឋាភិបាលអង់គ្លេសបានបែងចែកជំនួយយោធាជាង ២.៧ ពាន់លានដុល្លារដល់អ៊ុយក្រែនរួចហើយ ប៉ុន្តែបច្ចុប្បន្នជំនួយទាំងនេះកាន់តែថយចុះបន្តិចម្ដងៗ ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត បានប្រកាសផ្ដល់ជំនួយសព្វាវុធ ក៏ដូចជាសម្ភារៈយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាលទីក្រុងកៀវដើម្បីទប់ទល់នឹងសង្គ្រាមដែលបានអូសបន្លាយពេលជាង ៧ ខែមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ជនជាតិ រុស្ស៊ី ជាង ១៩៤,០០០ នាក់ហើយសម្រុកចេញពីប្រទេស ក្រោយលោក ពូទីន ប្រកាសកែនទ័ព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


