សន្តិសុខសង្គម
លោក ឡុង ឌីម៉ង់ លើកឡើងថា ការលិចទូកនៅខេត្តព្រះសីហនុ អាចជាករណីជួញដូរមនុស្សពីប្រទេសចិន
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា ករណីលិចទូកនៅលើផ្ទៃសមុទ្រព្រះសីហនុ ដែលមានសុទ្ធតែជាជនជាតិចិន កំពុងតែចេញតម្រុយបណ្តើរៗហើយថា ការលិចទូកជនជាតិចិននេះ អាចជាករណីជួញដូរមនុស្សពីប្រទេសចិន មកកម្ពុជាដោយខុសច្បាប់។

លោក ឡុង ឌីម៉ង់ បានអះអាងបន្ថែមថា ក្នុងករណីនេះនៅមិនទាន់ប្រាកដ១០០%ឡើយ ព្រោះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ ប៉ុន្តែ កត្តាដែលសន្មតបែបនេះ ព្រោះជនជាតិចិនទាំងនោះ បានធ្វើការឆ្លងដែនខុសច្បាប់ ដោយឧក្រិដ្ឋជនបាននាំជនជាតិចិនទាំងនោះចេញពីកំពង់ផែ ក្វាង ចូវ រួចឆ្លងផុតដែនសមុទ្រអន្តរជាតិ។ បន្ទាប់ពីនោះ ឧក្រិដ្ឋជនក៏បានជួលទូកនេសាទខ្មែរនៅព្រះសីហនុ ដើម្បីសាងជនជាតិចិនពីទូកមកពីប្រទេសចិនចូលមកកម្ពុជា រួចហើយទូកក៏ត្រូវបានលិចនៅកណ្តាលសមុទ្រ នៅតំបន់ជិតកោះតាង ។

លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា៖ “ការទៅយក ឬ សាងមនុស្សពីដែនទឹកអន្តរជាតិ ចូលមកដែនទឹកកម្ពុជាជាដើមនេះ យើងឃើញថាទង្វើនេះ គឺជាទង្វើខុសច្បាប់ហើយ ជាការឆ្លងដែនខុសច្បាប់។ ហើយមកដល់ពេលនេះ យើងឃើញថា ប្រហែលជាចូលក្នុងតម្រុយនៃការរត់ពន្ធមនុស្សហើយ”។
យ៉ាងណាក៏ដោយ ចំពោះម្ចាស់ទូកនេសាទដែលបានដឹកជនជាតិចិនទាំងនោះ ក្រុមសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ កំពុងតែស៊ើបសួរបន្ត ក្នុងករណីដែលម្ចាស់ទូកពាក់ព័ន្ធ ឬមិនពាក់ព័ន្ធ គឹលោកមិនបានដឹងឡើយ គឺអាស្រ័យលើការស៊ើបអង្កេត ភស្តុតាង និងសំណុំរឿងរបស់អជ្ញាធរពាក់ព័ន្ធ។ ទោះជាយ៉ាងណា រឿងក្តីនេះ នៅមិនទាន់ស៊ើបអង្កេតចប់នៅឡើយទេ ប៉ុន្តែ សំណុំរឿងខាងលើ ក៏នឹងត្រូវបំបែកក្នុងពេលឆាប់ខាងមុខ។ នេះបើតាមការអះអាងរបស់អភិបាលរងខេត្តព្រះសីហនុ។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូករបស់ជនជាតិចិនមួយក្រុម នៅកណ្តាលសមុទ្រព្រះសីហនុ ដែលមានផ្ទុកប្រជាជនចិនប្រមាណ ៤១នាក់។ បន្ទាប់ពីទទួលបានដំណឹងនេះ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន ដែលជាអភិបាលខេត្ត បានស្វះស្វែងជួយសង្រ្គោះជនជាតិចិនបានមួយចំនួន ក្រោយពីមានករណីនេះកើតឡើងផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


