សន្តិសុខសង្គម
ដំណាំស្រូវពលរដ្ឋជាង ៧០០ ហិកតា នៅស្រុកស្ទឹងត្រង់រងការខូចខាតដោយសារទឹកជំនន់
ស្រែស្រូវរបស់ប្រជាកសិករជាង ៧០០ ហិកតា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រងការខូចខាតដោយសារគ្រោះទឹកជំនន់។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាមនៅថ្ងៃទី ១១ ខែតុលានេះ បានដឹកនាំក្រុមការងារមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អមដំណើរដោយលោក អ៊ុម សំអាត រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យស្ថានភាពស្រែស្រូវរបស់ប្រជាកសិករទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រមាណជាង ៧០០ ហិកតា (៧៦១) ដើម្បីត្រៀមស្ដារឡើងវិញនារដូវទឹកសម្រកចុះទៅវិញ។

តាមរបាយការណ៍របស់លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា មកដល់ពេលនេះ ដោយសារស្រុកស្ទឹងត្រង់បានទទួលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គបានធ្វើឲ្យប៉ះពាល់ខូចខាតដំណាំស្រូវ និងមានតម្រូវការស្ដារឡើងវិញតាមឃុំ និងភូមិមួយចំនួន សរុបចំនួន ៣១ភូមិ មានចំនួន ៧៦១ ហិកតា ស្មើនឹង ១.៤៤៦គ្រួសារ ក្នុងនោះមាន៖ ឃុំពាមកោះស្នាមាន ០៨ភូមិ ចំនួន ២៧០ ហិកតា ស្មើនឹង ៤៩៨គ្រួសារ។

ឃុំខ្ពបតាងួន មាន ០៦ភូមិ មានចំនួន ១៦៣ ហិកតា ស្មើនឹង ២២២គ្រួសារ។ ឃុំអារក្សត្នោត មាន ០២ភូមិ ចំនួន ១១៥ ហិកតា ស្មើនឹង ១៨៥គ្រួសារ។ ឃុំព្រែកបាក់ មាន ០៤ភូមិ ចំនួន ៧៧ ហិកតា ស្មើនឹង ១៣៦គ្រួសារ។ ឃុំព្រែកក់មានចំនួន ០៨ភូមិ ចំនួន ៧១ ហិកតា ស្មើនឹង ២៤៩គ្រួសារ។ ឃុំព្រះអណ្ដូង មាន ០៣ភូមិ ចំនួន ៦៥ ហិកតា ស្មើនឹង ១៥៦គ្រួសារ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


