ព័ត៌មានអន្ដរជាតិ
ភាគខាងកើត អូស្ត្រាលី ប្រកាសអាសន្នកម្រិតខ្ពស់ ខណៈវិបត្តិទឹកជំនន់ ឈានចូលសប្តាហ៍ទី ៣ (មានវីដេអូ)
នៅថ្ងៃចន្ទទី២៤ខែតុលានេះ ទីប្រជុំជនដែលជន់លិចរួចទៅហើយនៅទូទាំងភាគខាងកើតប្រទេសអូស្ត្រាលី បានប្រកាសអាសន្នកម្រិតខ្ពស់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ខណៈអាជ្ញាធរព្រមានថា ប្រព័ន្ធអាកាសធាតុអាក្រក់ អាចបន្តរហូតដល់ចុងសប្តាហ៍នេះ និងបង្កឲ្យទឹកទន្លេឡើងផុតច្រាំង។

ផ្ទះ និងកសិដ្ឋានរាប់ពាន់នៅទូទាំងរដ្ឋ New South Wales និង Victoria ដែលជារដ្ឋមានប្រជាជនច្រើនជាងគេទាំងពីររបស់អូស្ត្រាលី ត្រូវបានទឹកជន់លិច ហើយមនុស្ស៥នាក់ក្នុងប្រទេសបានបាត់បង់ជីវិត ខណៈវិបត្តិទឹកជំនន់លើកទី៤នៅភាគខាងកើតក្នុងឆ្នាំនេះ បានឈានចូលដល់សប្តាហ៍ទី៣។
ការព្រមានអំពីទឹកជំនន់ចំនួន២០០ នៅតែបន្តក្នុងរដ្ឋទាំងពីរ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ដោយក្នុងនោះមាន១៣២ នៅរដ្ឋ New South Wales។

ប្រជាពលរដ្ឋនៅក្នុងផ្នែកខ្លះនៃទីក្រុង Lismore ចម្ងាយប្រហែល៧០០គីឡូម៉ែត្រភាគខាងជើងទីក្រុងស៊ីដនី កំពុងប្រឈមមុខនឹងទឹកជំនន់មួយផ្សេងទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ២០០ មិល្លីម៉ែត្រកាលពីចុងសប្តាហ៍។
តំបន់កសិកម្មជាច្រើនត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមទាំង Moree ផងដែរ ជាកន្លែងដែលទឹកទន្លេក្នុងតំបន់ ឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។

នៅក្នុងរដ្ឋ Victoria ឯណោះវិញ អ្នកស្រុក Echuca នៅតែជ្រកកោនក្នុងទីសុវត្ថិភាព ដែលបានសាងសង់កាលពីសប្តាហ៍មុន ខណៈទឹកទន្លេ Murray ដែលជាទន្លេវែងបំផុតរបស់ប្រទេសអូស្ត្រាលី បានហក់ឡើងខ្ពស់ក្នុងកម្រិតមិនធ្លាប់មានសោះ រយៈពេលជិត៣០ឆ្នាំ។
រដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃចន្ទនិយាយថា ខ្លួននឹងត្រៀមថវិកាចំនួន ៥៧៧ លានដុល្លារអូស្ត្រាលី (៣៧០ លានដុល្លារអាមេរិក) ដើម្បីពន្លឿនដំណើរការនៃការទូទាត់ជំនួយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អូស្ត្រាលី ត្រៀមជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ខណៈទឹកជំនន់នៅទីក្រុង ស៊ីដនី កាន់តែអាក្រក់ទៅៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


