Connect with us

កីឡា

អ្នកគាំទ្រអង់គ្លេសថា អាល្លឺម៉ង់ ធ្លាក់ពី World Cup ដោយសារ កម្មពៀរ

បានផុស

នៅ

អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ បានសម្ដែង​ការ​ភ្ញាក់​ផ្អើល ចំពោះក្រុមអាល្លឺម៉ង់ ដែលត្រូវ​ធ្លាក់​ចេញ​ពីពានរង្វាន់ World Cup។

អាល្លឺម៉ង់ បានយកឈ្នះកូស្តារីកា ៤-២ ខណៈជប៉ុន យកឈ្នះអេស្ប៉ាញ ២-១។ អាល្លឺម៉ង មាន៤ពិន្ទុ ស្មើជាមួយ អេស្ប៉ាញ ប៉ុន្តែចាញ់គ្រាប់បាល់។

មានភាពចម្រូងចម្រាសខ្លះនៅក្នុងការប្រកួតរបស់ជប៉ុនជាមួយអេស្ប៉ាញ បន្ទាប់ពីមានការតវ៉ាថា បាល់បានចេញក្រៅខ្សែទៅហើយ មុនពេលត្រូវបញ្ជូនទៅកីឡាករជប៉ុន Ao Tanaka ស៊ុតយកឈ្នះអេស្ប៉ាញ។

បន្ទាប់ពីចប់ការប្រកួត អ្នកគាំទ្រអង់គ្លេស បានប្រៀបធៀបរឿងនេះ ទៅគ្រាប់បាល់ខ្មោចរបស់ Frank Lampard ក្នុងឆ្នាំ២០១០ ដែលបានឆ្លងកាត់ខ្សែបន្ទាត់ក្នុងទី របស់អាល្លឺម៉ង់ទៅហើយ ប៉ុន្តែអាជ្ញាកណ្តាលមិនឲ្យចូល ដែលនាំឲ្យអង់គ្លេសចាញ់ ៤-១ ធ្លាក់ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

អ្នក​ប្រើ Twitter ម្នាក់​បាន​បញ្ចេញ​មតិ​ថា “ខ្ញុំ​មិន​ខ្វល់​​ទេ ថា​វា​ជា​រឿង​ចម្រូងចម្រាស។ ឥឡូវ​អ្នកដឹង​ហើយថា ​អាល្លឺម៉ង់​មាន​អារម្មណ៍​យ៉ាង​ណា​! ធ្វើបានល្អណាស់ជប៉ុន ពួកគេសមនឹងទទួលបាន”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សម្នាក់ទៀតបានបង្ហោះសារថា “មួយនេះគឺសម្រាប់គ្រាប់បាល់ខ្មោចរបស់ Lampard ក្នុងឆ្នាំ២០១០។ វាត្រូវចំណាយពេល១២ឆ្នាំសម្រាប់កម្មផលតបស្នង”។

គួរបញ្ជាក់ថា នេះជាលើកទី២ជាប់គ្នា ដែល អាល្លឺម៉ង់ ធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកត្រឹមវគ្គចែកពូល បន្ទាប់ពីពួកគេធ្លាក់ត្រឹមវគ្គនេះដូចគ្នាកាលពីឆ្នាំ២០១៨៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ គីឡូធ្ងន់ចំនួន២ ធ្លាក់ចេញពី World Cup ត្រឹមមួយយប់ គួរឲ្យភ្ញាក់ផ្អើលជាទីបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម