Connect with us

ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ​និង​រដ្ឋធានី​វៀង​ចន្ទ ជំរុញ​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត

បានផុស

នៅ

ភ្នំពេញ​ ៖ រាជធានី​ភ្នំពេញ​និង​រដ្ឋធានី​វៀង​ចន្ទ​បាន ជំរុញ ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ។

ការ​ជំរុញ​នេះ​បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៣ ខែធ្នូ ឆ្នាំ​២០២២ ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក អាត់​សាផាន​ថង ស៊ី​ផាន​ជូន អភិបាលរដ្ឋ​ធានី​វៀង​ចន្ទ នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា​ភ្នំពេញ​។

ក្នុង​ឱកាស​នោះ ភាគី​ទាំង​២ បាន​ផ្លាស់ប្ដូរ​មតិយោបល់ និង​ពិភាក្សា​លើ​កិច្ចការ​ផ្សេងៗ​ទៀត ដូចជា ត្រួតពិនិត្យ​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋធានី​វៀង​ចន្ទ និង​រាជធានី​ភ្នំពេញ ការគ្រប់គ្រង​ទេសចរណ៍ រដ្ឋបាល​ទីក្រុង និង​ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផងដែរ។

លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា ៤០​ឆ្នាំមុន រាជធាន​ភ្នំពេញ ជាទី​ក្រុង​ខ្មោច តែ​ក្រោយពេល​រំដោះ​ប្រទេសជាតិ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បាន​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​មានការ​អភិវឌ្ឍ​រីកចម្រើន ដែល​យើង​បានឃើញ​ស្រាប់​នៅពេលនេះ ។ ក្រោម​សន្តិភាព ជាង​២០​ឆ្នាំ រាជធានី​ភ្នំពេញ​មាន​រចនាសម្ព័ន្ធ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​សន្តិភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ទាំង​សន្តិសុខ​ទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ។​ប៉ុន្តែ​ទោះបី ជាមាន​ការរីកចម្រើន​យ៉ាងណាក្តី បញ្ហា​ប្រឈម ក៏​នៅ​កើតមាន តម្រូវ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​ដោះស្រាយ ពិស​រស ការកកស្ទះ​ចរាចរ បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន យើង​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់ ដោយ​ការកសាង ស្ពាន​អាកាស​ជាច្រើន​កន្លែង ហើយ​យើង ក៏​នៅតែ​ដកស្រង់​មក​ពិសោធន៍​ពី​បណ្ដា រាជធានី រដ្ឋធានី​របស់គេ​ផ្សេងទៀត សំដៅ​ធ្វើយ៉ាងណា​ឲ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​បន្ថែមទៀត​។

លោក អាត់​សាផាន​ថង ស៊ី​ផាន​ជូន អភិបាលរដ្ឋ​ធានី​វៀង​ចន្ទ ក្នុងឱកាស​នោះ​ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បានរៀបចំ​កិច្ចប្រជុំ​អាស៊ាន​ក្រុង​អាស៊ាន​នេះ​ទទួលបាន​ជោគជ័យ​។​បន្ថែម​ពីនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​ការទប់ស្កាត់​នូវ​ការរីក​រាល​ជំងឺ covid 19 បាន​យ៉ាង​ល្អ រហូត​ទទួលបាន​ការកោតសរសើ​រ​ពី​ឆាក​អន្តរជាតិ​។

លោក​អាត់​សាផាន​ថង ស៊ី​ផាន​ជូន ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍន៍​រីកចម្រើន​មួយចំនួន​នៅក្នុង​រដ្ឋធានី​វៀង​ចន្ទ ដោយ​រដ្ឋធានី​នេះ បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ជាមួយ ការពង្រីក​នៅ​វិស័យ​ទេសចរណ៍ ពង្រីក​ការដឹកជញ្ជូន​ជាដើម​។ លោក​ចង់ឱ្យ​មានការ​ផ្លាស់ប្ដូរ​បញ្ជូន​អាហារូបករណ៍​ដល់​និស្សិត​នៃ​ទីក្រុង​ទាំងពីរ​អោយបាន​សិក្សា​នៅ​ប្រទេស​ឡាវ ក៏ដូចជា​និស្សិត​ឡាវ​មក​សិក្សា​នៅ​រាជធានី​ភ្នំពេញ និង​ការ​សូមឱ្យ​ទំនាក់ទំនង រវាង​រាជធានី​ភ្នំពេញ​និង​រដ្ឋធានី​វៀង​ចន្ទ​

​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត ដើម្បី​បម្រើអោយ​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ។

បន្ថែម​ពីនេះ លោក​អភិបាល​រដ្ឋធានី​វៀង​ចន្ទ ក៏បាន​អញ្ជើញលោក​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ប្រតិភូ​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វៀង​ចន្ទ​នៅពេល​ខាងមុខនេះ​។ ចំពោះ​ការស្នើ​ឡើង​ជុំវិញ​ការផ្លាស់ប្ដូរ​អាហារូបករណ៍​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ និង​និស្សិត​ឡាវ​មក​សិក្សា​នៅ​រាជធានី​ភ្នំពេញ អភិបាល​រាជធានី​ភ្នំពេញ​បាន​ឯកភាព ។​ ចំណែក អញ្ជើញលោក​អោយ​ដឹកនាំ​ប្រតិភូ​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វៀង​ចន្ទ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នឹង​រៀបចំ​ប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វៀង​ចន្ទ នៅក្នុង​ពេលវេលា​សមស្រប​មួយ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ខែមិថុនា៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង៥០ ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីអាកាសចរណ៍ស៊ីវិល៖ ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិន ជាសញ្ញាល្អ

ព័ត៌មានជាតិ២០ នាទីutes មុន

សាកលវិទ្យាល័យជាតិបាត់ដំបង​ត្រូវបានស្ថាប័នអន្តរជាតិផ្តល់ទំនុកលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

កីឡា២១ នាទីutes មុន

ល្ងាចនេះ កម្ពុជា ជួប ឥណ្ឌូណេស៊ី ជាឱកាសចុងក្រោយរកជ័យជម្នះក្នុងពាន SEA V League

ព័ត៌មានជាតិ២៧ នាទីutes មុន

CDC ដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក លើឯកសារទម្រង់ឌីជីថល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម