សេដ្ឋកិច្ច
អ្នកចិញ្ចឹមជ្រូកសុំការអន្តរាគមពីរាជរដ្ឋាភិបាលលើការនាំចូលសាច់ជ្រូកបង្កកធ្វើឲ្យកសិករលក់ជ្រូកខាតដើម
សមាគមអ្នកចិញ្ចឹមសត្វបានទទូចឲ្យរាជរដ្ឋាភិបាលជួយអន្តរាគមលើការនាំចូលជ្រូកដែលមានជំងឺ និងការនាំចូលសាច់ជ្រូកបង្កក ខណៈដែលតម្លៃជ្រូករស់ក៏លក់បានថ្លៃទាបផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងនៅថ្ងៃទី ៥ ខែធ្នូនេះថា កសិករចិញ្ចឹមជ្រូកយកលុយពីធនាគារហើយបង្ខំចិត្តលក់ទាំងខាតដើម ខណៈដែលសមាគមធ្លាប់ស្នើទៅរាជរដ្ឋាភិបាលទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកដែលធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ប៉ុន្តែមិនមានដំណោះស្រាយ។

លោក ស៊្រុន ពៅ បញ្ជាក់ថា តម្លៃជ្រូករស់បច្ចុប្បន្នលក់បានតម្លៃចន្លោះពី ៧ ពាន់ ទៅ ៨ ពាន់រៀលក្នុង១គីឡូ ខណៈតម្លៃផលិតខ្ទង់ ១ ម៉ឺនរៀលក្នុងមួយគីឡូ។
ដោយឡែក អ្នកចិញ្ចឹមជ្រូកម្ពុជាបានអំពាវនាវឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានជួយកសិករ ខណៈមានកសិករមួយចំនួនខ្ចីលុយពីធនាគារយកទៅចិញ្ចឹមជ្រូកហើយលក់ទៅវិញខាតដើម។

អ្នកចិញ្ចឹមជ្រូកម្ពុជាលើកឡើងថា «ជ្រូករស់បើចិញ្ចឹមលក់មិនបានតម្លៃ ៩ ៥០០ រៀល ទៅ ១ ម៉ឺនរៀលទេ គឺខាតទាំងស្រុង ចំណីក៏ថ្លៃ កន្ទក់ក៏ថ្លៃ ប្រើពេលចិញ្ចឹមរាប់ខែ ចុងក្រោយលក់ជ្រូកបាន សងតែធនាគារសឹងតែមិនគ្រប់»។
បើតាមអ្នកចិញ្ចឹមជ្រូកកម្ពុជា បច្ចុប្បន្នឃើញការបង្ហោះផ្សាយលក់ព្រោងព្រាត សាច់ជ្រូកបង្កកមិនតិចជាង ៣០ភាគរយទេលើទីផ្សារដែលនាំឲ្យជ្រូកកសិករស្ទះ ហើយបង្ខំចិត្តលក់ទាំងខាតដើមយកលុយទៅសងធនាគារ៕


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


