ព័ត៌មានអន្ដរជាតិ
ដឹងទេ អាវរងាដែលលោក ពូទីន ពាក់ ពេលចុះទៅពិនិត្យស្ពាន គ្រីមៀ មានតម្លៃប៉ុន្មាន?
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពាក់អាវរងាម៉ាក Lora Piana នៅពេលគាត់ បើករថយន្ត Mercedes លើស្ពាន គ្រីមៀ ដើម្បីត្រួតពិនិត្យការងារជួសជុល បន្ទាប់ពីស្ពាននេះ ត្រូវបានបំផ្លាញផ្នែកខ្លះ។

ស្ពាន Kerch ដែលភ្ជាប់ប្រទេសរុស្ស៊ីទៅឧបទ្វីបគ្រីមៀ ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីខែតុលា ដោយគេជឿថា ជាស្នាដៃរបស់អ៊ុយក្រែន ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់របស់រុស្ស៊ីទៅកាន់ឧបទ្វីបនេះ។

ស្ពាននិងផ្លូវដែកប្រវែងជាង១៩គីឡូម៉ែត្រ ដែលលោកពូទីន បើសម្ពោធដោយផ្ទាល់ក្នុងឆ្នាំ២០១៨ ត្រូវរងការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី៨ខែតុលា។

នៅក្នុងទូរទស្សន៍រដ្ឋ លោក ពូទីន ដែលអមដំណើរដោយឧបនាយករដ្ឋមន្ត្រី Marat Khusnullin ត្រូវបានគេមើលឃើញបើករថយន្ត Mercedes ដោយសួរសំណួរអំពីកន្លែងដែលការវាយប្រហារបានកើតឡើង និងពិភាក្សាគ្នាអំពីស្ថានភាពនៃស្ពាននេះ។

បន្ទាប់មក គាត់ត្រូវបានគេឃើញដើរលើស្ពាន ដោយពាក់អាវម៉ាក Lora Piana មានតម្លៃ ៣១៧៦ដុល្លារអាមេរិក (ជាតម្លៃដែលចុះផ្សាយដោយគេហទំព័រ Daily Mail)។ កាលពីមុន គាត់ក៏បានពាក់អាវដូចគ្នានេះផងដែរ ក្នុងអំឡុងការប្រគំតន្ត្រីមួយកាលពីថ្ងៃទី១៨ខែមីនា ដើម្បីរំលឹកខួបលើកទី៨ នៃការកាត់បញ្ចូលឧបទ្វីបគ្រីមៀ ជារបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ធ្លាយវីដេអូ លោក ពូទីន បើកឡានដោយខ្លួនឯងឆ្លងកាត់ស្ពាន គ្រីមៀ ដែល រងការបំផ្ទុះកាលខែតុលា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


