ព័ត៌មានជាតិ
ក្រសួងអប់រំ គាំទ្រដោយយូណេស្កូ ផ្សព្វផ្សាយ អនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣
ក្រសួងអប់រំ យុវជន និងកីឡា សហការគាំទ្រដោយអង្គការយូណេស្កូ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ដែលសមិទ្ធផលថ្មីនេះ គឺជាធាតុចូលមួយដ៏សំខាន់ សម្រាប់លោកគ្រូ អ្នកគ្រូបង្កើន ចំណេះដឹងបន្ថែមទៀត ទៅលើខ្លឹមសារ និងវិធីសាស្ត្របង្រៀន ព្រមទាំងបានអនុវត្តនូវវិធីសាស្ត្រ ល្បិចបង្រៀន និងយុទ្ធវិធីថ្មីៗ។

ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សមិទ្ធផលថ្មីនេះ មានសមត្ថភាពប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង សម្រាប់បង្រៀនសិស្ស ឱ្យទទួលបានជោគជ័យ ឆ្លើយតបទៅនឹងកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា។ តាមរយៈសមិទ្ធផលនេះដែរសិស្សានុសិស្សទាំងអស់នឹងទទួលបានចំណេះដឹង បំណិនក្នុងការគិត ចេះដោះស្រាយបញ្ហា ចេះគណនាលេខបានឆាប់រហ័ស និងអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃតាមរយៈសេវាដ៏ល្អរបស់សាលារៀន។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូដែលបានសហការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ព្រមទាំងជួយសម្របសម្រួលកម្មវិធី ដោយផ្ដោតលើមុខវិជ្ជា គណិតវិទ្យាថ្នាក់ទី១ ដល់ទី៣ ដើម្បីជួយសម្រេចលទ្ធផលសិក្សា នៅកម្រិតថ្នាក់ដំបូង ឱ្យបានល្អប្រសើរឡើង៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


