ព័ត៌មានជាតិ
បុរសម្នាក់ ត្រូវបានក្រុមមន្ត្រីជលផលវាយរហូត បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត
បុរសម្នាក់រស់នៅភូមិព្រៃផ្គាំគ ស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបាន លោក គឹម សារឹទ្ធ នាយរងអធិការកិច្ចចតុមុខ វាយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
តាមបងថ្លៃជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឹម វី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃផ្គាំគ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។ គាត់បន្តថា កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ជនរងគ្រោះរួមជាមួយនឹងអ្នកភូមិចំនួន២នាក់ទៀត បានទៅលួចឆក់ត្រី នៅចំណុចកោះអញ្ចាញ ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។ ខណៈកំពុងតែឆក់ត្រីនោះ ក៏មានទូកមន្ត្រីជលផល ដែលមានគ្នាប្រមាណ៤ទៅ៥នាក់ បានមកដល់រួចក៏ធ្វើសកម្មភាពដេញវាយប្រជាពលរដ្ឋទាំង៣នាក់នោះតែម្ដង។ តែពលរដ្ឋ២នាក់បានរត់រួចខ្លួន ដោយនៅសល់តែជនរងគ្រោះ ត្រូវបានក្រុមរបស់លោក គឹម សារឹទ្ធ ហៅមាន វាយរហូតដល់ទៅរងរបួសធ្ងន់។


ក្រោយការវាយដំរួច ជនរងគ្រោះត្រូវបានគេបញ្ជូនយកទៅទីស្នាក់ការជលផល ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរមន្ត្រីជលផល ក៏បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ពេលទៅដល់មន្ទីរពេទ្យខាងមន្ទីរពេទ្យខេត្តតាកែវ មិនបានទទួលជនរងគ្រោះនោះទេ ព្រោះតែស្ថានភាពធ្ងន់ធ្ងរពេក រួចក៏បញ្ជូនជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។ ចំពោះករណីនេះ ក្រុមគ្រួសារជនរងគ្រោះទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យមើលផង ដោយមិនគួរណាមន្ត្រីជលផលប្រើហិង្សាមកលើជនរងគ្រោះយ៉ាងដូចនេះទេ។
ចំពោះករណីវាយដំប្រជាពលរដ្ឋរហូតដល់រងរបួសធ្ងន់នេះខាងលើនេះវិញ លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ មានប្រសាសន៍ថា តាមរបាយការណ៍ដែលលោកទទួលបានវាគឺជាករណីទូកបុកគ្នា ខណៈដែលមន្ត្រីជលផលចុះធ្វើការល្បាតនៅក្នុងបឹងនោះ។ យ៉ាងណាក៏ដោយលោកនាយខណ្ឌបានបញ្ជាក់ថា លោកនឹងធ្វើការស៊ើបអង្កេតរឿងនេះបន្តទៀត ហើយថាបើមន្ត្រីរបស់លោកបានប្រព្រឹត្តដូចការចោទប្រកាន់មែន លោកនឹងចាត់ការទៅតាមវិធានការច្បាប់៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន